មួយរយៈចុងក្រោយនេះ អ្នកវិនិយោគចិនជាច្រេីន បានមកបណ្ដាក់ទុនរកស៊ីក្នុងស្រុកខ្មែរ។ អគារថ្មីៗថ្មីជាច្រេីនបានរីកដូចផ្សិតក្នុងទីក្រុង ជាពិសេសក្នុងខេត្តកំពង់សោម។
អគារមួយចំនួនបានសាងសង់ឡេីងដោយមិនមានច្បាប់អនុញ្ញាតិពីក្រសួង ហេីយនៅតែត្រូវបានសាងសង់ឡេីងរហូតចប់សព្វគ្រប់បានចូលទៅរស់នៅ ទាំងដែលការសាងសង់មិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។
ជាក់ស្ដែងយោងតាមគណនីហ្វេសប៊ុកឈ្មោះ កូន ខ្លាចតូច បានបង្ហោះឲ្យដឹងថា “#សុំអជ្ញាធរចុះត្រួតពិនិត្យផង ប្រជាពលរដ្ឋផ្ញើសារមកថា អគារដ៍ធំ កំពស់ ៩ជាន់ យីហោ ផ្ទះនាគ នៅជិតរង្វង់មូលតោ២ (ក្រុងព្រះសីហនុ) កំពុងចាប់ផ្តើមប្រេះស្រុតហេីយ“ ៕