ខ្លាំងមែនភ្លើងឆេះកាស៊ីណូខ្ទេចតែកន្លែងអ្នកតានេះបែរជាមិនឆេះទៅវិញ មិនជឿកុំប្រមាថតែបើឆ្លាតកុំយកអ្នកតានេះដាក់តាមផ្ទះ។
បងប្អូនសាកគិតមើលម្ចាស់កាស៊ីណូមុននឹងយកអ្នកតានេះមកដាក់បានធ្វើវិធីសែនព្រេនហើយក៏បានគោរពបូជាសែនរាល់ឆ្នាំរាល់ខែឲ្យតែមានវិធី ទាំងជ្រូកខ្វៃ ទាំងមាន់ ទា សព្វបែបយ៉ាង បែរជាអ្នកតានេះស៊ីសំណែនគេហើយមិនបានបំពេញតួនាទីជួយការពារកាស៊ីណូនេះទេពេលភ្លើងឆេះបែរជាការពារតែកន្លែងខ្លួន។
នេះហើយជាហេតុដែលយើងមិនគួរយកប្រភេទអ្នកតានេះទៅដាក់នៅផ្ទះ ព្រោះកាស៊ីណូនេះជាគំរូស្រាប់🙏៕
ប្រភព៖ ពូការ៉េ បួន