អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកកំពុងនាំគ្នាចែករំលែកតៗគ្នាព្រោងព្រាតនូវរូបថតស្អាតៗនៃពិធីចេញម្លប់មួយ ដែលភាគច្រើនយើងធ្លាប់តែឃើញគេប្រារព្ធពិធីនេះកាលពីសម័យមុន ប៉ុន្ដែបច្ចុប្បន្នបែរជាមានគេនៅតែប្រកាន់ខ្ជាប់ប្រពៃណីមួយនេះទៀត ។
យុវតី លី ជាស៊ីងវិចតូរៀ ត្រូវបានឪពុកជាឧកញ្ញា ប្រារព្ធពិធីចេញម្លប់គម្រប់ ១៥ ឆ្នាំឱ្យយ៉ាងធំគគ្រឹកគ្រេងនៅសូហ្វីតែល ភ្នំពេញ ដោយអញ្ជើញភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករមិនចាញ់ពិធីមង្គលការទេ ។
អ្វីដែលគួរឱ្យកត់សម្គាល់ ពិធីទាំងមូលបានរៀបចំតុបតែងយ៉ាងល្អប្រណីតពោរពេញដោយពណ៌បៃតងយ៉ាងត្រជាក់ភ្នែក សូម្បីតែឈុតសម្លៀកបំពាក់របស់យុវតី លី ជាស៊ីងវិចតូរៀ ក៏ជាពណ៌បៃតងដែរ ។ សូមកុំបង្អង់យូរ ខាងក្រោមនេះជាទិដ្ឋភាពពិធីចេញម្លប់របស់ យុវតី លី ជាស៊ីងវិចតូរៀ៕ ប្រជាប្រិយ