នៅទីបំផុតចំណងស្នេហ៍អ្នកមេម៉ាយកូន២ អ្នកនាងស្រេង សុកាន់ដា ហៅនាងខ្ញុង និងពោះម៉ាយកូន១ លោកអ៊ំ ក្សត្រា ហៅនាយកៃដ បានឈានដល់ជីវិតអាពាហ៍ពិពាហ៍នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩នេះហើយ បន្ទាប់ពីអ្នកទាំង២បានរួមរស់ជាមួយគ្នាជាច្រើនខែមក។
ក្នុងលិខិតអញ្ជើញភ្ញៀវពិសាការនោះបង្ហាញថា មានចាស់ទុំទាំងសងខាងដឹងឮចំពោះចំណងស្នេហារបស់ពួកគេ ក្នុងនោះនាងខ្ញុង មានឪពុកលោកស្រេង ពៅ និងម្តាយអ្នកស្រីហ៊ុន សារី ចំណែកនាយកៃដ វិញ
មានឪពុកឈ្មោះវង្ស សារ៉ា និងម្តាយអ្នកស្រីស្វាយ សាក់ ជាមេបា។ ចំពោះកម្មវិធីជប់លៀងវិញ រៀបចំនៅគេហដ្ឋានខាងស្រីផ្លូវជាតិលេខ៥ ភូមិដូង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង បានប្រកាសមុនថ្ងៃរៀបការថា នាងមិនបានយកធៀបការហៅអ្នកគ្រប់គ្នា ដោយដាក់ឈ្មោះទាំងអស់ទេ គឺមានតែធៀបការហើយហុចតែម្តង។ ប៉ុន្តែបើភ្ញៀវណាមិនទៅញ៉ាំការនាងទេ ចាំមើលការរបស់កូនចៅពួកគេ ក៏នាងមិនទៅដែរ។
ការនិយាយលេងបន្លំមែនរបស់នាងខ្ញុង នេះធ្វើឱ្យភ្ញៀវទាំងឡាយមិនហ៊ានអាក់ខានមង្គលការតារាកំប្លែងនេះទេ ពិសេសគឺអ្នករកស៊ីលក់ដីឡូតិ៍ជាមួយនាង។
ដោយឡែក សម្រាប់តារាសិល្បកររួមអាជីពវិញ ត្រូវបាននាងខ្ញុង ហៅឱ្យចូលរួមរួមច្រើន ដែលក្នុងនោះក៏មាននាយពាក់មី ដែលល្បីថា ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនាង មុនពេលដែលខ្ញុង បង្កាត់ភ្លើងស្នេហ៍ជាមួយនាងកៃដ នេះដែរ។
មហាជនជាច្រើនរង់ចាំមើលថា មង្គលការរបស់នាងខ្ញុង និងនាយកៃដ នៅថ្ងៃនេះមានការចូលរួមអបអរសាទរពីនាយពាក់មី ដែរឬទេ? ព្រោះមុននេះធ្លាប់មានដំណឹងថា នាយពាក់មី និយាយរកនាយកៃដ តែនៅលើឆាកប៉ុណ្ណោះ នៅក្រៅឆាកពួកគេមិនសូវត្រូវគ្នាឡើយ។
គួរបញ្ជាក់ថា មុនដឹកដៃគ្នារៀបការតាមប្រពៃណីខ្មែរនេះនាងខ្ញុង និងនាងកៃដ បានធ្វើការជាអ្នកលក់ដីឡូតិ៍នៅក្រុមហ៊ុនមួយដែលពួកគេកាក់កបគួរសម អាចរកប្រាក់ចំណូលបន្ថែមពីលើអាជីពកំប្លែង ហើយពួកគេទិញផ្ទះរួមគ្នាបាន១ល្វែង កាលពីឆ្នាំមុនទៀតផង។
យ៉ាងណា ពិធីរៀបការនៅព្រឹកនេះ អ្វីដែលមហាជន និងអ្នកសិល្បៈដូចគ្នាភ្ញាក់ផ្អើលនោះ គេសង្កេតឃើញអ្នកកំដរលោកកៃដ ទាំង៣នាក់សុទ្ធតែមិនមានសក់។
ភ្លាមនោះលោកតាវុិចទ័រ បានបង្ហោះសារថា ” សក់ពិតជាលើកសម្រស់! ហាស់ហា!
ថ្ងៃព្រហស្បតិ៍ ៨ កើត ខែស្រាពណ៍ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ខ្ញុំបាទចូលរួមពិធីរៀបអាពាហ៏ពិពាហ៏រកូនខ្ញុង”៕ នគរធំ