ភ្នំពេញ ៖ រឿងរ៉ាស្នេហារបស់យុវតីមិនទាន់គ្រប់វ័យ តែឈានដល់សុីជម្រៅនឹងគ្នាបានសម្រេចរហូតដល់ពីរដងជាបន្តបន្ទាប់ធ្វើយុវជនម្នាក់ក្លាយជាអ្នកទោសស្នេហា ក្រោយពីរឿងរ៉ាវទាំងនេះបានបែកធ្លាយដឹងដល់ឪពុកម្ដាយខាងស្រីខណៈក្មេងស្រីអាយុទើបតែ១៣ឆ្នាំក៏
ប្តឹងឲ្យប៉ូលិសចាប់ខ្លួន កាលពីល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ បញ្ជូនពីស្រុកកំណើតមកកាន់ទីកន្លែងកើតហេតុ ភូមិត្រពាំងថ្លឹង៣សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។
ជនជាប់ចោទរឿងស្នេហា មានឈ្មោះ ឆេង ម៉ុក ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួលនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ចំណែកក្មេងស្រី រងគ្រោះ ឈ្មោះ ធ គ ល អាយុទើប១៣ឆ្នាំ ជាអនីតិជន មានទីលំនៅ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
យោងតាមបណ្តឹងរបស់ភាគីក្មេងស្រីរងគ្រោះ បានឲ្យដឹងថា ជនសង្ស័យបាន ទំនាក់ទំនងគ្នាជាមួយ ក្មេងស្រីរងគ្រោះ បានបបួលនាំក្មេងរងគ្រោះមកដេកនៅជាមួយគ្នា
ឈានដល់ការរួមភេទ បាន២ដងនៅយប់ថ្ងៃទី១៩ និងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩កន្លងមក នៅបន្ទប់ជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ លុះបែកធ្លាយរឿងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ឪពុកម្តាយក្មេងស្រីដឹងរឿង ប្តឹងសមត្ថកិច្ចស្រុកអង្គស្នួល មិនបានប្តឹងនៅ កន្លែងកើតហេតុឡើយ តែតាមរកមិនឃើញ ដោយសារជនសង្ស័យ មកសង្ងំនៅបន្ទប់ជួល
ទើបថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ ប្រើល្បិញបញ្ឆោត ឲ្យជនសង្ស័យចេញទៅនិយាយគ្នា លុះនៅល្ងាចថ្ងៃទី០៥ ខែសីហា នេះ លេចមុខទៅផ្ទះ សមត្ថកិច្ចចាប់ខ្លួនប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍ចោមចៅ១ តែម្តង ។
តាមសម្តីជនសង្ស័យបានឲ្យដឹងថា ខ្លួនស្រឡាញ់គ្នាជាមួយនាង អស់រយៈពេល១ឆ្នាំមកហើយ ទើបតែនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩កន្លងមកនេះ បបួលនាងមកនិយាយគ្នាលេង ដល់យប់នាំទៅដេកសម្រាក បន្ទប់ជួល អ្នកស្គាល់គ្នា ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១
គ្រាដែលម្ចាស់បន្ទប់មិននៅ បានសុំរួមមេត្រី បានសម្រេចម្តង លុះនៅថ្ងៃទី២០ បានសម្រេចម្តងទៀត ស្រាប់តែមកដល់ល្ងាចថ្ងៃទី០៥ ខែសីហានេះ ឪពុកម្តាយខាងស្រីប្តឹងប៉ូលិសចាប់ខ្លួន នាំមកសាកសួរនៅផ្នែងជំនាញខណ្ឌពោធិសែនជ័យ កសាងសំណុំរឿងតាមនីតិវិធីតែម្ដង ៕ PNASIA