យុវតី លៀង ចាន់ឡា ដែលជាបេក្ខនារីលេចធ្លោមួយរូបក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក X Factor Cambodia បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន បន្ទាប់ពីនាងបានបង្ហាញសមត្ថភាពក្នុងកម្មវិធីនេះ ។
ចាន់ឡា គឺជាក្មេងស្រីដែលទើបតែមានអាយុ ១៧ ឆ្នាំ កើតចេញពីត្រកូលក្រីក្រ រៀនសូត្រមិនបានច្រើន កំព្រាឪពុក និង មានម្តាយប្រកបរបរលាងចាន មិនសូវស្អាតម្នាក់ ហើយដោយសារស្រឡាញ់ខ្លាំងខាងវិស័យសិល្បៈ នាងបានសម្រេចចិត្តចូលរួមក្នុងកម្មវិធី X Factor Cambodia ជាមួយសមត្ថភាពខ្លាំងគួរឱ្យកត់សម្គាល់ ។
យ៉ាងណាមិញបើងាកមកមើលទិដ្ឋភាពផ្ទះរបស់បេក្ខនារីរូបនេះវិញ ដែលបានទម្លាយដោយទំព័រហ្វេសប៊ុកមួយមានឈ្មោះ Chea Thyrith ឃើញហើយពិតជាគួរឱ្យអាសូរណាស់ ដោយផ្ទះរបស់នាងរុំស្រោបដោយស័ង្កសីតាំងពីដំបូលដល់ជញ្ជាំង ជាផ្ទះទាមផ្ទាល់ជាប់ដី រស់នៅខ្វះមុខខ្វះក្រោយ និង ពេលភ្លៀងម្តងៗអាចនឹងមានទឹកហូរកាត់ លិច ជ្រាប ដោយកន្លែងខ្លះទៀតផង ។
ផ្ទះបេក្ខនារី លៀង ចាន់ឡា ស្ថិតនៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕ ប្រជាប្រិយ