នៅរសៀលថ្ងៃទី ០៧ សីហា ២០១៩ នេះក្រុមសមត្ថកិច្ច និង កងកម្លាំង រាប់រយនាក់បានសង្គ្រោះបុរសម្នាក់ដែលកៀបជាប់ក្នុងរូបភ្នំមួយនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបងនោះបានសម្រេចហើយ និងនៅមានជីវិតក្រោយដាច់បាយដាច់ទឹក ៤យប់ ៤ ថ្ងៃ ។
មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅជិតសាលាបឋមសិក្សា ហុងទឹក នាព្រឹកថ្ងៃទី ៧ ខែសីហា ឆ្នាំ២០១៩ នេះ ដោយសារមានបុរសម្នាក់បានគាបជាប់នៅកន្លៀតថ្មក្នុងរូងភ្នំអស់រយៈពេល៤ ថ្ងៃមកហើយ ទើបតែរកឃើញ និង បានដឹង ហើយប្រជាពលរដ្ឋក៏នាំគ្នាជួយសង្គ្រោះ ៕ ប្រជាប្រិយ