បេក្ខនារីក្នុងកម្មវិធី X-Factor Cambodia លៀង ចាន់ឡា បានសម្រេចចិត្តកែសម្ផស្សភ្លាមៗ ដោយបានធ្វើការចាក់ថែមខ្ពស់ច្រមុះឱ្យឡើងស្រួច ចាក់ចង្កាបន្ថែម និង ថែមទាំងផ្លុំប៉ាក់ចិញ្ចើមថ្មីទៀតផង ក្រោយពីហាង Tina Beauty care ប្រកាសធ្វើការឧបត្ថម្ភដល់រូបនាង ។
តាមទំព័រហ្វេសប៊ុកម្ចាស់ហាងកែសម្ផស្ស ទីណា បានបង្ហោះថា «សួស្ដីឥលូវនេះប្អូនស្រី ចាន់ឡា បានមកដល់ហាង Tina Beauty care» ។
លៀង ចាន់ឡា ជាបេក្ខនារីមួយរូបក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក X-Factor Cambodia កំពុងតែធ្វើឱ្យមហាជន ផ្ទុះការអាណិតអាសូជាខ្លាំង ដោយសារតែរូបនាងមកពីគ្រួសារមានជីវភាពខ្វះខាត មិនសូវចេះតុបតែងខ្លួន មិនមានសំលៀកបំពាក់ និង គ្រឿងអលង្ការ ល្អៗដូចគេ ។
ក្រោយមកមានការប្រកាសជួយជ្រោមជ្រែងជាច្រើន មានតាំងពីហាងលក់គ្រឿងអលង្កា សំលៀកបំពាក់ គ្រឿង Makeup ទៅដល់បេក្ខនារីរូបនេះ ។
ដោយឡែកមហាជនក៏មានការភ្ញាក់ផ្អើលមិនស្ទើរតែ ដោយរូបនាងសម្រេចចិត្តកែសម្ផស្សភ្លាមៗដោយមិនគិតច្រើន ៕ ប្រជាប្រិយ