មានការអាណិតអាសូស្រក់ទឹកភ្នែក អាណិតមេសុនខមួយក្បាលត្រូវបានគេសម្លាប់ចោល ព្រោះតែមានកូន ៤ ហើយត្រូវបានប្រជាជនមានជំនឿថាចង្រៃ ។
តាមការរៀបរាប់ពីព្រះភក្ខុមួយអង្គ មានគណនីហ្វេសប៊ុកឈ្មោះ San ly បានឱ្យដឹងថា សុនខមួយក្បាលនេះ បានកើតកូនមក ៤ ក្បាល គេគិតថា ជាសត្វចង្រៃ ហើយត្រូវបានយកទៅបំបរបង់ចោលនៅឯវត្ត តែអ្វីដែលកាន់តែខ្លោចចិត្ត គឺ មានអ្នកទៅតាមសម្លាប់ដល់ក្នុងវត្ត រហូតដល់តែនាងដាច់ខ្យល់ស្លាប់ចោលកូនទាំង ៤ ។
កាន់តែរំជួលចិត្តកូនឆ្កែតូចៗ ដែលមិនទាន់ចេះស៊ីបាយ បានដៅម្ដាយរបស់ខ្លួន ទាំងមិនដឹងថា ម្ដាយបានស្លាប់បាត់ទៅហើយ ៕ ប្រជាប្រិយ