នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៩ នេះក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ជារៀងរាល់ថ្ងៃ គណនីហ្វេសប៊ុកឈ្មោះ Nisa Collection កំពុងផ្សព្វផ្សាយលក់ផលិតផល និង ឱសថជាច្រើនមុខ ដែលមិនបានចុះបញ្ជីការត្រឹមត្រូវ ដែលនៅក្នុងនោះក៏មានផលិតផល Pure Collagen ដែលកំពុងលក់យ៉ាងផុសផុល ។
ក្រសួងបានបញ្ជាក់ថា អ្នកដែលប្រើប្រាស់ផលិតផលទាំងនោះ អាចប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ឬ ឈានដល់បាត់បង់អាយុជីវិតតែម្ដង ។
ចង់ដឹងច្បាស់ថា នារីម្នាក់នេះលក់ឱសថ និង ផលិតផលអ្វីខ្លះសូមទៅអានលម្អិតដូចខាងក្រោម ៖
ប្រភព៖ ប្រជាប្រិយ