ក្មេងស្រីវ័យ ១១ឆ្នាំ រស់នៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានពុលហតដក ហើយត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ប៉ុន្តែជាអកុសលក្រុមគ្រូពេទ្យមិនអាចជួយបាន ហើយនាងក៏បានស្លាប់បាត់បង់ជីវិតតែម្តង កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨។
លោកមេឃុំកំពង់ចាម បានឲ្យដឹងថា «ក្រោយពីនាងតូចហូបហតដករួច ក្មេងស្រីរងគ្រោះបានឡើងទៅសម្ងំដេកនៅលើផ្ទះបានរយៈពេលជិត៤ម៉ោង ឱពុកនាងបានទៅដាស់ ក៏ឃើញក្មេងស្រីរងគ្រោះមានអាការៈរវើរវាយ ក្អួតចង្អោរ ទន់ដៃជើង រហូតប្រកាច់រហូតបែកពពុះមាត់ ឃើញអាការៈបែបនេះ ក្រុមគ្រួសារបានចាត់បញ្ចូននាងមកសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារអាការៈពុលធ្ងន់ធ្ងរ ក៏បញ្ជូនបន្តទៅពេទ្យនៅរាជធានីភ្នំពេញ តែមិនអាចជួយសង្គ្រោះបានរហូតស្លាប់ទាំងយប់តែម្តង»។
Ref: DaraNews