យោងតាមប្រភពពីគណនីហ្វេសប៊ុករបស់ស្រ្តីម្នាក់ដែលមានឈ្មោះ Seang Sorphea បានសម្តែងនូវក្តីរន្ធត់ចិត្តជាខ្លាំង ខណៈដែលក្មេងប្រុសម្នាក់ត្រូវជាសាច់ញាតិបានទទួលមរណភាពទាំងវ័យក្មេង ដោយសារតែជំងឺរលាកស្រោមខួរក្បាល ពិតជាគួរឲ្យសោកស្ដាយណាស់។
ក្នុងនោះដែរ ប្រភពខាងលើបានមានការលេីកឡេីងទាំងក្តីអាឡោះអាល័យបំផុតដោយមានខ្លឹមសាររៀបរាប់យ៉ាងដូច្នេះថា៖«(R.I.P ចៅប្រុស) គ្មានការជួុបឯណា ដែលមិនមានការបែកគ្នានោះទេ តែចំពោះការបែកពេលនេះវាដូចជាលឿនពេកហើយ ទទួុលយកមិនបានទេ
អូនមានឈ្មោះ ហម រិទ្ធភក្តី ជាសិស្សថ្នាក់ទី5នៅសាលាបឋមសិក្សាឬស្សីក្រោក ថ្ងៃនេះអូនលាលោកគ្រូអ្នកគ្រូ និងលាមិត្តភក្តិរហូតហើយ ពិតជាមហាសែនអាណិតខ្លោចចិត្តខ្លាំងណាស់ សូមឲ្យចៅបានទៅកាន់ទីឋានដ៏ខ្ពង់ខ្ពស់ ព្រមទាំងរួចចាកផុតទុក្ខផងទាំងពួងផង»។