បើគិតមកដល់ពេលនេះ ព្រះតេជគុណ តាក់ស៊ី បានសាងព្រះផ្នួស រយៈពេលប្រមាណជាមួយខែមកហើយ ។ ប៉ុន្តែនៅថ្ងៃទី ០២ យប់មិញ នេះ ព្រះតេជគុណ តាក់ស៊ី មានសង្ឃដីកាថា នឹងលាចាកសិក្ខាបទនៅថ្ងៃច័ន្ទ សប្តាហ៍ក្រោយនេះ ដោយសារជំងឺទឹកនោមផ្អែមកាន់តែធ្វើទុក្ខខ្លាំង ។
ប៉ុន្តែប៉ុន្មានម៉ោងមុននេះ ព្រះតេជគុណ ហ៊ី ភារម្យ មានសង្ឃដីកាថា ព្រះតេជគុណ តាក់ស៊ី អាចនឹងលាចាកសិក្ខាបទនៅមុនកាលកំណត់ ។
បើតាមព្រះតេជគុណ ហ៊ី ភារម្យ មានសង្ឃដីការឱ្យដឹងថា ពេលនេះជំងឺទឹកនោមផ្អែមរបស់ព្រះតេជគុណ តាក់ស៊ី កាន់តែធ្ងន់ធ្ងរជាពិសេសជាតិស្ករឡើងដល់ ៧០០ ដែលអាចប៉ះពាល់ខ្លាំងដល់អាយុជីវិត ។
បើតាមគម្រោងព្រះតេជគុណ តាក់ស៊ី នឹងលាចាកសិក្ខាបទនៅក្នុងថ្ងៃចន្ទទី ០៥ សប្តាហ៍ក្រោយនេះ ។ តែដោយសារ ជំងឺកាន់តែធ្ងន់ធ្ងរនោះ ការលាចាកសិក្ខាបទអាចនិងធ្វើឡើងនៅមុនកាលកំណត់អាចថាល្ងាចថ្ងៃសៅរ៍នេះឬ ព្រឹកថ្ងៃ អាទិត្យស្អែកនេះ តែម្តង ។
អ្វីដែលកត់សម្គាល់ ដោយសារខ្វះខាតថវិកា ពេលនេះព្រះតេជគុណ តាក់ស៊ី ក៏បានសម្រេចចិត្តលក់ទូរសព្ទ័ដៃផ្ទាល់ខ្លួនផងដែរ ។ គេមិនបានដឹងច្បាស់ថា ក្រោយពីលាចាកសិក្ខាបទព្រះតេជគុណ តាក់ស៊ី នឹង វិលមកកំប្លែង ឬ រួមរស់ជាមួយភរិយា និង កូនប្រុសវិញ ឬ យ៉ាងណាទេ ។
គួរបញ្ជាក់ផងដែរថា ព្រះតេជគុណ តាក់ស៊ី បានសម្រេចចិត្តសាងផ្នួសកាលពីចុងខែ មិថុនា នៅវត្តថ្មីដងទង់ នៅខេត្តកំពង់ស្ពឺ ៕ ប្រជាប្រិយ