ខេត្តពោធិសាត់៖ជនឆបោកឆ្លងខេត្តបីនាក់ដែលមានសមាសភាពជាអ្នកកាសែតមិនសូវល្បីឈ្មោះ២នាក់ និងម្នាក់ទៀតជាមន្ដ្រីនគរបាលផងនោះធ្វើដំណើរពីខេត្តកំពង់ចាមទៅរួមគំនិតឆបោកលុយប្រជាពលរដ្ឋចំនួន៩ពាន់ដុល្លារនៅខេត្តពោធិ៍សាត់ ក្រោមរូបភាពលក់វត្ថុបុរាណមានតំលៃ តែតាមការពិតវាជារបស់ធម្មតាៗគ្មាមតំលៃនោះទេ ក្រោយពីដឹងថាចាញ់បោកអ្នកទាំងបីនាក់នេះភ្លាមជនរងគ្រោះបានប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនភ្លាមបន្ទាប់ពីជិះឡានគេចខ្លួនមិនរួច ។
ករណីនេះបានកើតឡេីងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៩ នៅស្រុកវាលវែងខេត្តពោធិសាត់ ពោធិសាត់។
លោកវរះសេនីយ៍ឯក ធីម ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានឲ្យដឹងថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះទី១មានឈ្មោះភន ហ៊ាន ភេទប្រុស អាយុ ៥១ ឆ្នាំរស់ភូមិអូរឈ្លើង ឃុំ កោះរកា ស្រុកកំពង់សៀមខេត្តកំពង់ចាម ជាភ្នាក់ងារសារព័ត៌មានវិរះសែនជ័យនិងជា ម្ចាស់រថយន្ត ទី២,ឈ្មោះ អុី ម៉ុក ភេទប្រុស អាយុ ៤៨ ឆ្នាំ
រស់នៅភូមិពាមស្ដី ឃុំព្រែកជ្រៃ ស្រុកកំពង់លាវ ខេត្តព្រៃវែង ជាអ្នកសារព័ត៌មានការកសែតមានជ័យនិងទី៣ឈ្មោះ គឹម ចន្ធី ភេទប្រុស អាយុ៣៩ឆ្នាំរស់នៅភូមិគោកគងលិច ឃុំ គោកគងលិច ស្រុកកញ្ជៀច ខេត្តព្រៃវែង មុខរបរនគរបាល និងជាអ្នកយកព័ត៌ផងដែរ ។
លោកអធិការបន្ដថាកាលពីកាលពីវេលាម៉ោង៨និង០២នាទីយប់ថ្ងៃទី៣១ខែកក្កដា ឆ្នាំ ២០១៩ សមត្ថកិច្ចបានទទួល បណឹ្ដងផ្ទាល់មាត់ ពីជនរងគ្រោះឈ្មោះ មុត រិទ្ធ រស់នៅភូមិកណ្តាល ឃុំថ្មដាស្រុកវាលវែងដោយបានប្ដឹងមកនគរបាលព្រហ្មទណ្ឌស្រុកវាលវែងថា ក្នុងចន្លោះថ្ងៃទី ២២ដល់២៦ខែកក្កដា ឆ្នាំ២០១៩ មានជនខិលខូចចំនួន០៣នាក់
បានជិះរថយន្ត១គ្រឿង ម៉ាកកាមមេរីបាឡែន ពាក់ស្លាកលេខភ្នុំពេញ២ AD ៨៧៧០ ដើរធ្វើសកម្មភាពឆបោកលក់វត្ថុបុរាណ អោយបងប្អូនគាត់ ដោយឆបោកយកប្រាក់អស់ជាង៩ពាន់ដុល្លារ (ប្រាំបួនពាន់ដុល្លា)និងម៉ូតូវេវអាល់ហ្វាមួយគ្រឿងទៀតនៅភូមិព្រងិល ឃុំព្រងិលស្រុកភ្នំ ក្រវាញ ខេត្តពោធិសាត់។
ប្រភពបន្ដថាក្រោយពីឆបោកលុយនោះបានហើយក្រុមជនសង្ស័យបាននាំគ្នាបើកឡានចេញមកស្រុកវាលវែង ក្រោយពីបានទទួលបណ្ដឹងនេះភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង និងប៉ុស្ដិ៍ថ្មដា
បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់និងរថយន្តមួយគ្រឿងម៉ាកកាមមេរីបាឡែនស្លាកលេខ ភ្នំពេញ2AD ៨៧៧០ នៅចំណុចផ្ទះសំណាក់សេរីសុខាភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែងខេត្តពោធិសាត់ដែលពួកគេមកសម្ងំនៅទីនោះ ។
នៅក្នុងកិច្ចប្រតិបត្តការខាងលេីនេះសមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួនវិទ្យុទាក់ទងម៉ូតូរ៉ូឡា០៣គ្រឿងលុយដុល្លាក្លែងក្លាយ(លុយសែន)ចំនួន ៧ពាន់ដុល្លាលុយខ្មែរ ៤០មុឺនរៀល លោហធាតុរូបព្រះពុទ្ធចំនួន០៣អង្គនិងសម្ភារៈប្រើប្រាស់ជាច្រើនទៀត ។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីសាកសួនិងកសាងឯកសារ បញ្ជូនបន្តទៅស្នងការនគបាលខេត្តពោធិសាត់ចាត់ការបន្ដតាមនីតិវិធី ។
គួបញ្ជា់ថាករណីក្រុមអ្នករកសុីវត្ថុបុរាណប្រភេទសំរិទ្ធ កោសរលប់ ថ្មសុីដែក ជាដើមនោះ បាននឹងកំពុងផុលផុសយ៉ាងខ្លាំង ហើយមានការបោកប្រាស់គ្នាក៏ខ្លាំងណាស់ដែរ ជាពិសេសក្រុមខាងអ្នកថាមានរបស់នោះមិនដែលមានពិតនោះទេគឺមានតែការកុហកបោកប្រាស់គ្នាដូចករណីខាងលើនេះដើម ។
ដូចគ្នាគ្នានេះដែរនៅពេលថ្មីៗនេះករណីឧកញ៉ា អុឹមប្រុសនៅខេត្តកំពង់ចាម ក៏បានលេចឮបែកធ្លាយថាជាមនុស្សសកម្មក្នុងការឆបោកប្រជាពលរដ្ឋរឿងវត្ថុស័ក្ដិសិទ្ធិនិងការជីកកំណប់គ្មានការពិតនោះដែរ ដូច្នេះបងប្អូនប្រជាពលរដ្ឋគួមានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្រុមជនខិលខូចទាំងនោះ ៕ PNASIA