យោងតាមសារព័ត៌មានថៃ បានរាយការណ៍ថា គ្រាប់បែកតូចៗជាច្រើនគ្រាប់បានផ្ទុះនៅទីតាំង ៣ ផ្សេងគ្នា ក្នុងទីក្រុងបាងកក ប្រទេសថៃ នៅព្រឹកថ្ងៃ សុក្រ ទី ០២ ខែ សីហា ឆ្នាំ ២០១៩ នេះ បង្កឱ្យអ្នកបោសសម្អាតផ្លូវ ២ នាក់រងរបួសស្រាល ។
អ្នករាយការណ៍របស់សារព័ត៌មាន Channel News Asia បាននិយាយថា សំឡេងផ្ទុះមួយបានបន្លឺឡើងនៅមុខអគារខ្ពស់បំផុតនៅបាងកក King Power Mahanakhon ក្បែរស្ថានីយរថភ្លើង Chong Nonsi ។
បើយោងតាមអ្នកលេងបណ្តាញសង្គម Twitter ក្នុងប្រទេសថៃ បានឱ្យដឹងថា កញ្ចក់នៅស្ថានីយរថភ្លើង Chong Nonsi បានប្រេះស្រាំបន្ទាប់ពីសំឡេងផ្ទុះកើតឡើង ។
គួរឱ្យដឹងថា ខណៈនេះ ទីក្រុងបាងកក កំពុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន ដោយក្នុងនោះក៏មានការចូលរួមពីភាគីសហរដ្ឋអាមេរិក, ចិន និង រុស្ស៊ី ផងដែរ ៕ប្រជាប្រិយ