រដ្ឋាភិបាលម៉ាឡេស៊ី បានប្រកាសបញ្ឈប់ការនាំចូលម្ទេសក្រហមពីប្រទេសវៀតណាម ជាបណ្ដោះអាសន្ន ចាប់ពីពេលថ្ងៃប្រកាស រហូតដល់ដំណាច់ឆ្នាំ២០១៩ ដោយសារតែរកឃើញថា ម្ទេសក្រហមវៀតណាម មានផ្ទុកសារធាតុគីមីគ្រោះថ្នាក់ហួសកម្រិតអនុញ្ញាត។
នេះជាការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក Malay Mail កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។
ក្រសួងកសិកម្មម៉ាឡេស៊ី បានចេញប្រកាសឱ្យភាគីពាក់ព័ន្ធនានា មានវិធានការជាបន្ទាន់ និងត្រូវធ្វើរបាយការណ៍ ដើម្បីបញ្ជូនមកកាន់ក្រសួង។
ទន្ទឹមនេះ ក្រសួងដដែល បានជំរុញឱ្យកសិកររបស់ខ្លួន ធ្វើការដាំដុះម្ទេសនេះដោយខ្លួនឯង ជៀសវាងការនាំចូលពីក្រៅប្រទេស ព្រោះថា ម្ទេសក្នុងស្រុក មិនមានផ្ទុកសារធាតុគីមីហួសកម្រិតទេ និងមានគុណភាពស្របតាមតម្រូវការក្នុងស្រុក។
សូមជម្រាបថា នាយកដ្ឋានត្រួតពិនិត្យ នៃក្រសួងកសិកម្មម៉ាឡេស៊ី បានយកចិត្តទុកដាក់ចំពោះបន្លែផ្លែឈើ ដែលត្រូវបាននាំចូលពីបរទេស ជាពិសេសប្រទេសវៀតណាមតែម្ដង៕ khmershare