យោងតាមប្រភពពីឯកឧត្តមពេជ្រ ស្រស់ បានបង្ហោះនៅមុននេះបន្តិចថា “ ប្អូនប្រុស ធឿន ធារ៉ា កាន់តែជោគជ័យហើយបងក៏ធ្លាប់ជួយប្អូនជាហូរហែមកដែរកន្លងមក ប៉ុន្តែពេលនេះបងមិនបានជួយប្អូនជាថវិកាទេ ដោយសារបងកំពុងជួបវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ បងមានតែទឹកចិត្តដោយស្មោះស្ម័គ្រអបអរសាទរប្អូន ដែលប្អូនប្រកួតឈ្នះកីឡាករថៃយ៉ាងមោទកភាពបំផុត បងសូមជូនពរប្អូនកាន់តែជោគជ័យក្នុងវិស័យគុនខ្មែរបន្តទៅមុខទៀត ដើម្បីអនាគតប្អូន និងមុខមាត់គុនខ្មែររបស់យើងទាំងអស់គ្នា។
បើថ្ងៃខាងមុខប្អូនជួបឧបសគ្គអ្វីមួយនោះ ប្អូនអាចហៅមករកបងបាន ដោយសារបងមិនមែនជួយប្អូននៅពេលប្អូនជោគជ័យនោះទេ ពីព្រោះបងជួយប្អូនតែពេលជួបទុក្ខលំបាកនិងបរាជ័យតែប៉ុណ្ណោះ ប៉ុន្តែបងគ្មានចេតនាឱ្យប្អូនបរាជ័យ ដើម្បីឱ្យបងជួយនោះឡើយ។
បងនៅចាំថាពេលមួយនោះប្អូនប្រកួតចាញ់ថៃ បងបានជួយប្អូនជាថវិការសរុប1400$ហើយពេលមួយនោះប្អូនបាក់ខ្ទង់ច្រមុះបងបានជួយ200$ដែរ ប៉ុន្តែពេលនេះប្អូនឈ្នះថៃយ៉ាងកក្រើកបែរជាបងខ្វះថវិកាលើកទឹកចិត្តប្អូនទៅវិញ ឱ្យបងសុំទោសប្អូនផងចុះ។ប្អូន ធារ៉ា ធ្វើឱ្យគុនខ្មែរមានព្រលឹងឡើងវិញបងស្គាល់ប្អូន ធារ៉ា មិនមែនដោយសារប្អូនវ៉ៃឈ្នះគេនោះទេ គឺបងស្គាល់ប្អូន ធឿន ធារ៉ា នៅពេលប្អូនវ៉ៃចាញ់គេ👌💪🇰🇭💪”។
យ៉ាងណាមិញតាមរយៈការបង្ហោះរូបរបស់ឯកឧត្តម ពេជ្រ ស្រស់ កាលពីអំឡុងឆ្នាំ២០២០ បានសរសេរថាឯកឧត្តមបានខ្ចីលុយគេ២០០ដុល្លារ ដេីម្បីជួយលោក ធឿន ធារ៉ា ពេលបាក់ខ្ទង់ច្រមុះ។