នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៩ នេះឯកឧត្ដម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា រួមជាមួយ ឯកឧត្តម វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និង ចែកចាយបន្លែ ខេត្តកណ្តាល ដែលគាំទ្រដោយគម្រោង KUSANONE របស់ជប៉ុន ។
នេះគឺជាមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និង ចែកចាយបន្លែដំបូងគេរបស់ប្រទេសកម្ពុជាដែលមានមន្ទីរពិសោធន៍តូចមួយ ដើម្បីត្រួតពិនិត្យសំណល់ថ្នាំសម្លាប់សត្វល្អិតដែលនៅសល់ ។
ដូច្នេះវាធ្វើឱ្យយើងអាចផ្តល់នូវផលិតផលកសិកម្មប្រកបដោយសុវត្ថិភាព និង ទំនុកចិត្តលើទីផ្សារ ។ ស្ថាតទូតជប៉ុនប្រចាំកម្ពុជា សង្ឃឹមថាមជ្ឈមណ្ឌលនេះនឹងជួយចែកចាយអាហារសុវត្ថិភាព និង ក្លាយជានិមិត្តរូបនៃមិត្តភាព រវាងជប៉ុន និង កម្ពុជា ៕ ប្រជាប្រិយ