ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវសមត្ថកិច្ចឃាត់បាន បន្ទាប់ពីធ្វើសកម្មភាពកាច់កញ្ចក់រថយន្ត៥៧០ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំនុចមុខហាងទីតានិច វិថីព្រះសុីសុវត្ថិកែងផ្លូវលេខ១០៦ ភូមិទី៨សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្សយ័មានឈ្មោះ ជឹម រាជ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ ជាមួយម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1HD-9250 (ជារបស់ជនសង្ស័យ) ។
ជនសង្ស័យត្រូវបានឃាត់ខ្លួន ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ សហការជាមួយកំលាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដកហូតវត្តុតាងកញ្ចក់រថយន្ត ម៉ាកឡុិចសុីស570 ចំហៀងខាងឆ្វេងចំនួន១ (ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ) ។
ចំពោះមុខកម្លាំងប៉ុស្តិ៍និងខណ្ឌ កំពុងប្រើវិធានការជំនាញ សួរចម្លើយរកបក្ខពួក និងសកម្មភាពដែលបានប្រព្រឹត្តកន្លងមក ហើយកសាងសំណុំរឿងតាមនិតិវិធី ៕ BBN