ពលរដ្ឋដែលប្រកបមុខរបរ វាយថ្មភ្នំលក់នៅភ្នំឈើកាច់ ត្រង់ចំណុចថ្មបាញ់ ក្នុងភូមិស្វាយសាបសិប ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង បានរាយការណ៍ថា៖ រយៈពេលមួយអាទិត្យមកនេះ មានឈ្មួញស្រីម្នាក់ឈ្មោះ គ្រុឌ កូឡា បានទៅបន្លំខ្លួនយកថ្មភ្នំ នៅទីតាំងជាមួយពួកគាត់ដែរ ក្រោមលេសទិញពីប្រជាពលរដ្ឋ!។
ពលរដ្ឋទាំងនោះបានអោយដឹងថា ការវាយថ្មភ្នំរបស់ពួកគាត់ គឺប្រើកំលាំងវាយថ្មនិងដៃ។ក្នុងរូបភាពជាលក្ខណៈគ្រួសារ ពុំមានប្រើគ្រឿងចក្រគ្រឿងម៉ាស៊ីនអ្វីនោះទេ។ ហេតុនេះហើយទើបអាជ្ញាធរ និងមន្រ្តីជំនាញអនុញ្ញាតិអោយពួកគាត់ធ្វើ ដោយពុំមានបង់សួយសារអាករចូលរដ្ឋ។
ដោយមើលឃើញពីការអនុគ្រោះនេះ ទើបលោកស្រី គ្រុឌ កូឡា ដែលជាឈ្មួញរកស៊ីម៉ៅការធ្វើផ្លូវ ។បានលួចបន្លំខ្លួនចូលមកយកថ្មភ្នំ នៅទីតាំងជាមួយពួកគាត់ដែរ ប៉ុន្តែគេមិនប្រើកំលាំងវាយថ្មដូចអ្នកស្រុកទេ គឺគេដាក់រំសេវបំផ្ទុះថ្មភ្នំ! រួចយកគ្រឿងចក្រមកកាយយកថ្ម ។
ដឹកជញ្ជូនចេញយ៉ាងគគ្រឹកគគ្រេងតែម្តង! ដោយពុំមានបង់សួយសារអាករចូលរដ្ឋនោះទេ ទាំងដែលសកម្មភាពនេះ គឺខុសច្បាប់ទាំងស្រុង។ទន្ទឹមនិងនោះ មន្រ្តីមូលដ្ឋានមួយចំនួនបានលួចបង្ហើបថា៖ លោកស្រី គ្រុឌ កូឡា គ្រាន់តែជាឈ្មួញរកស៊ីម៉ៅការធ្វើផ្លូវប៉ុណ្ណោះ ។
ហេតុអ្វីគាត់មានគីបរំសេវយកមកបំផ្ទុះថ្មភ្នំដែរ? ហើយហេតុអ្វីគាត់ហ៊ានយកគ្រឿងចក្រ ទៅកាយយកថ្មភ្នំបានស្រួលម្លេះ? ។សង្ស័យគាត់ត្រូវដងត្រូវផ្លែ បែងចែកផលប្រយោជន៍គ្នា ជាមួយអាជ្ញាធរនិងមន្ត្រីជំនាញទេដឹង? ទើបសកម្មភាពទាំងនេះប្រព្រឹត្តទៅបានយ៉ាងរលូនឥតស្ទាក់ស្ទើរ។
ហេតុនេះ សូមអោយក្រសួងមហាផ្ទៃ និងលោកប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រៃវែង មេត្តាជួយពិនិត្យឡើងវិញផងទាន.!ជុំវិញបញ្ហានេះលោក ជា កក្កដា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រៃវែង បានអោដឹងថា រឿងកាយយកថ្មភ្នំនោះ លោកមិនទាន់បានទទួលព័ត៌មាននៅឡើយទេ ។
ប៉ុន្តែបើលោកស្រី គ្រុឌ កូឡា ពិតជាលួចយកគ្រឿងចក្រ ចូលទៅធ្វើសកម្មភាពដូចការលើកឡើងនោះមែន គឺជារឿងខុសច្បាប់ហើយ ។ហើយលោកនិងចាត់វិធានការទប់ស្កាត់ភ្លាម ប៉ុន្តែជំហ៊ានដំបូងលោកនិងចាត់អោយមន្រ្តីជំនាញ ចុះទៅពិនិត្យមើលសិន។ទោះជាយ៉ាងណាក្ដី ពលរដ្ឋសង្ឃឹមថា!អាជ្ញាធរនិងមន្ត្រីជំនាញ ប្រាកដជា ទប់ស្កាត់ចំពោះករណីខាងលើមិនខានឡើយ។
ក្នុងនោះដែរ គេសង្កេតឃើញក្រុមហ៊ុនជាច្រើន បានធ្វើអាជីវកម្ម កាប់កាយគាស់រំលើងយកថ្មភ្នំ!យ៉ាងអនាធិបតេយ្យ ។លើសជាងនេះទៅទៀត ក៏មានគ្រឿងចក្រជាច្រើនក្រុម កំពុងកាយដី ជាសម្បត្តិរដ្ឋនៅតាមជើងភ្នំ យ៉ាងរង្គាល ដោយពុំមានការទប់ស្កាត់សោះឡើយ៕ khmershare