ដើមរាំង៖ បន្ទាប់ពីមន្ត្រីជំនាញស្រុកពាមជរ កាន់ម៉ាស៊ីនGPS ចុះវាស់ដីចំណុចភូមិពោធិ៍ថ្មី(ភូមិ៦)ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង នោះមក។
ឃើញថា៖ បានបង្ករឿងក្ដៅក្រហាយជាខ្លាំង ដល់ពលរដ្ឋ៨គ្រួសារ ដែលរងផលប៉ះពាល់ ។ព្រោះដីលំនៅដ្ឋានរបស់ពួកគាត់ត្រូវបានក្រុមមន្ត្រីដាក់ បញ្ចូលទៅក្នុងប្លង់ឲ្យទៅបុគ្គលម្នាក់ ។ទាំងដែលដីនោះ ពីមុនមកជាដីរដ្ឋសុទ្ធសាធ ហើយពួកគាត់ បានសុំអាជ្ញាធរមូលដ្ឋានស្នាក់នៅ និងអាស្រ័យផល ជាង២០ឆ្នាំមកហើយ។
ហេតុនេះសូមលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង រៀបចំដែនដីនគរូបនីយកម្ម សំណង់និងយុរិយោដី មេត្តាជួយ រកដំណោះស្រាយជូនពួកគាត់ដោយក្ដីអនុគ្រោះផងទាន!។
ប្រភពបានឲ្យដឹងថា!ពលរដ្ឋរងផលប៉ះពាល់ចំនួន៨គ្រួសារ៖ ទី១ឈ្មោះ ហ៊ន ហៀង និងប្រពន្ធឈ្មោះ សាន សំអុល ។
២ឈ្មោះ មាស ភឿន និងប្រពន្ធឈ្មោះ វង់ ចន្ធី ។ ៣ ឈ្មោះ ម៉ឹង សាន មេភូមិពោធិ៍ថ្មីតែម្ដង។ ៤ ឈ្មោះ មឿន ធឿន។ ៥ឈ្មោះ ង៉េ យ៉ាំ ៦ឈ្មោះ គី គៀត ៧ឈ្មោះ គី ផាន់ណា៨ឈ្មោះ គី កេន ។ អ្នកទាំង៨គ្រួសារ រស់នៅភូមិពោធិ៍ថ្មី(ភូមិ៦)ឃុំកោះសំពៅ ស្រុកពាមជរ កន្លែងមន្ត្រីវាស់ដីតែម្ដង។
ពលរដ្ឋឈ្មោះ ហ៊ន ហៀង និងប្រពន្ធឈ្មោះ សាន សំអុល បានអះអាងប្រាប់ ដើមរាំង ថា! ដីចាប់ពីទួលកោះស្កូរ ផ្លូវបំបែកជា៣មកកើត ។តាមមាត់ទន្លេ ជម្រៅ៧០ម៉ែត្រទៅក្រោយ រហូតដល់ព្រំដែនវៀតណាម គឺជាដីរដ្ឋសុទ្ធសាធ។
លុះដល់ឆ្នាំ១,៩៩១និងឆ្នាំ២,០០០ ទាំងរូបគាត់និងពលរដ្ឋ បាននាំគ្នាមកចាប់នៅ អាស្រ័យផលជាបន្តបន្ទាប់ ។ ដោយមានការអនុញ្ញាតពីអាជ្ញាធរ ព្រោះពុំមែនជាដីបុគ្គលណាម្នាក់ឡើយ! និងដើម្បីឲ្យពលរដ្ឋស្នាក់នៅមានជាភូមិ ស្រុក ទន្ទឹមនិងនោះក៏មានជនជាតិវៀតណាម រាប់សិបគ្រួសារបានមករស់នៅផងដែរ។
លោកហ៊ន ហៀង បានបញ្ជាក់ថា! ដីរបស់គាត់ ក្បាល៣៣ម៉ែត្រ បណ្ដោយទៅក្រោយ៤៦ម៉ែត្រ ។ខាងក្រោយទល់ដីស្រែឈ្មោះ ចេក អេង ខាងមុខទល់ផ្លូវ ខាងលិចទល់ព្រែក ខាងកើតទល់ ចេក អេង។រីឯលោក មាស ភឿន និងលោកស្រីង៉េ យ៉ាំ បានឲ្យដឹងថា!ដីលំនៅដ្ឋានរបស់គាត់នេះ ពួកគាត់បានរស់នៅអាស្រ័យផល២០ឆ្នាំមកហើយ ។ដោយម្នាក់ៗ មានក្បាលដីចាប់ពី២០ម៉ែត្រទៅ៤០ម៉ែត្រ បណ្ដោយទៅក្រោយជាង៤០ម៉ែត្រ។
មិនសមណា!ស្ងាត់ៗ មន្ត្រីជំនាញសុរិយោដីស្រុកពាមជរ ប្រមាណជា៣នាក់រួមនិងលោក ឃឹម វល្លិ៍ តំណាងភូមិ
ម្នាក់ទៀត។ បានកាន់ម៉ាស៊ីនGPS លួចចុះវាស់ដី ភូមិរបស់ពួកគាត់បញ្ចូលទៅក្នុងប្លង់ឲ្យទៅឈ្មោះ ចេក អេង ដែលជាអ្នកមានលុយ។កាលពីថ្ងៃទី១៧,០៧,២០១៩តាមការស្នើសុំពីឈ្មោះ ចេក អេង ដែលមានដីស្រែកម្មសិទ្ធនៅក្រោយផ្ទះរបស់ពួកគាត់។
ក្រោយមានការវាស់វែងដីស្ងាត់ៗបែបនោះ ធ្វើឲ្យពលរដ្ឋ ភិតភ័យនិងភ្ញាក់ផ្អើលជាខ្លាំង ដល់ទៅសួរនៅសាលាស្រុកពាមជរ ស្រាប់តែមន្ត្រីប្រាប់មកពួកគាត់វិញថា៖ ដីទាំងនោះវាស់បាញ់GPSចូលក្នុងប្លង់ឈ្មោះ ចេក អេង អស់ហើយ!។
ទោះជាយ៉ាងណាក្ដី ពលរដ្ឋទាំង៨គ្រួសារកំពុងជ្រួលច្របល់ដេក មិនលក់ចំពោះករណីនេះ។ដោយបញ្ជាក់ថា ដើមចមដំបូងកាលពីឆ្នាំ១៩៩៨ ដល់១៩៩៩ គឺឈ្មោះ ចេក អេង បានប្រមូលទិញ ដីស្រែនៅខាងក្រោយផ្ទះរបស់ពួកគាត់មែន។ប៉ុន្តែមិនបានទិញដល់ខាងមុខទេ ព្រោះជាដីរដ្ឋចំណីទន្លេ ។មិនគួរណាគេឃុបឃិតគ្នា វាស់ដីលំនៅដ្ឋាន ពួកគាត់ឲ្យបុគ្គលម្នាក់ តាមតែគេបញ្ជាចឹងសោះ ។
ករណីនេះពលរដ្ឋសូមស្នើដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង រៀបចំដែនដីនគរូបនីយកម្ម សំណង់និងយុរិយោដី មេត្តាជួយអន្តរាគមន៍រកដំណោះស្រាយឲ្យពួកគាត់ដោយក្ដីអនុគ្រោះ។
ឆ្លើយតបនិងការលើកឡើងខាងលើលោក ម៉ម សំបូរ មេឃុំកោះសំពៅ បានថ្លែងនៅព្រឹកថ្ងៃទី២៧,០៧,២០១៩នេះថា រឿងមន្ត្រីចុះវាស់វែងដីនោះ លោកមិនដឹងទេ ព្រោះអត់បានទៅចូលរួម។លោកថាបើពលរដ្ឋ តវ៉ាគឺនៅពេលបិទសេចក្ដីប្រកាស។ចំណែកលោក សៅ ប្រសិដ្ឋ អភិបាលស្រុកពាមជរ បានថ្លែងថា!ចំពោះការវាស់វែងនោះ ជំនាញមិនទាន់រាយការណ៍មកលោកទេ។
លោកបន្តថា! បើពលរដ្ឋជំទាស់គឺធ្វើប្លង់មិនបានទេ ហើយលោកស្នើឲ្យពលរដ្ឋដែលរងផលប៉ះពាល់ ប្ដឹងទៅលោកមេឃុំ។ ឬអាចអញ្ជើញមកកាន់សាលាស្រុកពាមជរ លោកនិងដោះស្រាយជូន៕ khmershare