បង្កការភ្ញាក់ផ្អើលកាលពី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ ដែលបង្កឡើងដោយ កូនប្រុសចិត្តធំ សុំលុយម្តាយ២០ដុល្លារមិនបាន កើតកំហឹងលែងដឹងខុសត្រូវ បានទិញ សាំងដុតផ្ទះឆេះខ្ទេច ស្ថិតនៅភូមិព្រៃក្តី ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
កូនប្រុសចិត្តខ្មៅខឹងសុំលុយឪពុកម្តាយ២០ដុល្លាមិនបាន ទៅទិញសាំងដុតផ្ទះឆេះហ្មត់សមត្ថកិច្ចវៃខ្នោះ។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៤និង០៥នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩
បានឆេះផ្ទះអស់០១ខ្នង ទំហំ៧គុណ៩ ម៉ែត្រ ដំបូលប្រក់គ្បឿង ជញ្ជាំងក្តា សរក្រោមបេតុង ម្ចាស់ផ្ទះឈ្មោះ កែវ ធឿន ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិព្រៃក្តី ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ខូចខាតសម្ភារ:រួមមាន៖
-គ្រែដេក០១
-ទូឈើ០១
-ទូរស័ព្ទដៃ០១គ្រឿងនឹងសម្លៀកបំពាក់ មួយចំនួន
ផ្ទះខាងលើឆេះអស់ទាំងស្រុង។
ពាក់ព័ន្ធ ករណីខាងនេៈកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួន កូនម្ចាស់ផ្ទះ ឈ្មោះ កែវ ចន្ទ័មិថុនា ភេទប្រុស អាយុ25ឆ្នាំ រស់នៅក្នុងបន្ទុក) ។
នៅមុនពេលកើតហេតុកូនប្រុសបានសុំលុយម្ដាយ២០$ តែម្ដាយមិនអោយ ក៏ទៅទិញសាំងមកដុតតែម្ដងទៅ។
ករណីនេៈជំនាញកំពុង សាកសួនឹងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បី ចាត់ការតាមនិតិវិធី៕ khmershare