ស្ងាត់ៗពេលនេះដែរកូនស្រីតែមួយរបស់តារាសម្តែង កែវ ស្រីនាង ធំពេញក្រមុំទន្ទឹមម្តាយទៅហើយ តែអ្វីដែលចាប់អារម្មណ៍សម្រស់របស់កូនស្រីតារាសម្តែងរូបនេះពិតជាធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល ព្រោះនាងមានសម្រស់ស្អាតគួរឱ្យស្រឡាញ់មិនចាញ់ម្តាយឡើយ ។
អ្នកដែលបានឃើញសម្រស់របស់កូនស្រី កែវ ស្រីនាង ដែលជាកូនកាត់ សុទ្ធតែនិយាយគ្រប់មាត់ថាពិតជាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែនស្អាតមិនចាញ់ម្តាយ តែគេមិនច្បាស់ថា កែវ ស្រីនាង នឹងឱ្យកូនស្រីដើរតាមគន្លងរបស់នាងឬយ៉ាងណាឡើយ ។ ខ្លះលើកឡើងថាបើមិនប្រាប់គេអាចគិតថាជាប្អូនស្រីតារាសម្តែង កែវ ស្រីនាង ច្រើនជាង ។
បើគិតមកដល់ពេលនេះ កែវ ស្រីនាង មានវ័យក្បែរ ៤០ ឆ្នាំទៅហើយតែសម្រស់ និង ការតុបតែងខ្លួន របស់នាងនៅតែស្រស់ស្អាតមិនចាញ់តារាស្រករក្រោយឡើយ ។
យូរៗម្តង កែវ ស្រីនាង បង្ហាញមុខនៅក្នុងការសម្តែងរឿងដែលសមត្ថភាព និង ទេពកោសល្យរបស់នាងនៅតែទទួលបានការចូលចិត្តពីសំណាក់អ្នកគាំទ្រដដែល ប៉ុន្តែយ៉ាងណា កែវ ស្រីនាង ហាក់មិនសូវរវីរវល់ជាមួយនឹងអាជីពនេះទេ ព្រោះនរណាៗក៏ដឹងថាសព្វថ្ងៃតារារូបនេះមានជីវភាពរស់នៅដូចសេដ្ឋនីទៅហើយ ។
ពេលនេះ កែវ ស្រីនាង ក៏មានហាងសាឡនរហូតដល់ទៅពីរសាខាដែលកំពុងទទួលបានការគាំទ្រពីអតិថិជនផងដែរ ៕ ប្រជាប្រិយ