នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ ជនសង្ស័យជាជនជាតិវៀតណាមចំនួន ០២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បញ្ជូនទៅពន្ធនាគារដើម្បីឃុំខ្លួនបណ្តោះអាសន្ន តាមដីការបង្គាប់ឱ្យឃុំខ្លួន របសលោក ទៀង សុថា ។
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរី ពាក់ព័ន្ធនឹងករណីប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ដែលប្រព្រឹត្តនៅខេត្តមណ្ឌលគិរី នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។
ជនជាតិវៀតណាមទាំង២នាក់នោះមានឈ្មោះ Nguyen Van Hai អាយុ៥៩ឆ្នាំ និងឈ្មោះ Le Thank Xa អាយុ៥៩ឆ្នាំដូចគ្នា៕