បច្ចុប្បន្ន ខេត្តព្រះសីហនុ កំពុងតែមានសកក្តានុពលជាខ្លាំង លើការវិនិយោគពីសំណាក់អ្នកវិនិយោគទុនជនជាតិចិន ក្នុងនោះក៏មានមហាសេដ្ឋីចិនលោក Charles Xue បានរៀបចំគម្រោងដ៏ថ្មីស្រឡាងមួយ ដោយចង់បង្កើត ក្រុងព្រះសីហនុថ្មី មួយនៅតំបន់ឧទ្យានជាតិរាម ក្រោយពីសិក្សា និងបានជួលដីនៅតំបន់ក្បែរៗនោះរួចមក។
ថ្មីៗនេះក្នុងបទសម្ភាសន៍ជាមួយ khmertimeskh លោក Charles Xue ជាមហាសេដ្ឋីរូបនេះ ដែលជំនាញខាងផ្នែកអចលទ្រព្យ លោកបានបញ្ជាក់ថាលោកបានទិញដី និងជួលដីរួចរាល់ហើយនៅរាម
និងក្បែរព្រលានយន្ដហោះកំពង់សោម។ ដោយដីទាំងអស់នោះ គឺលោកគ្រោងនឹងអភិវឌ្ឍវាទៅជាក្រុងព្រះសីហនុថ្មីមួយ ដែលពោរពេញទៅដោយអាគាពាណិជ្ជកម្មនិងកន្លែងកម្សាន្តនានា។
នៅក្នុងគម្រោងដែលលោកមហាសេដ្ឋីរូបនេះ បានសិក្សារួចមកហើយនោះ នឹងមានការអភិវឌ្ឍន៍ដូចជា ការបង្កើតជាផ្ទះវីឡា ទីលានវាយកូនហ្គោល សួនសត្វ ផ្ទះលម្ហែកាយសម្រាប់ប្រជាជនក្នុងតំបន់ និងផ្ទះសម្រាប់ជនជាតិចិនចូលនីវត្តន៍ ក្នុងតម្លៃសមរម្យ។
ក៏នឹងមានការសាងសង់តំបន់ឧស្សាហកម្មមួយ សម្រាប់ជនជាតិចិនអាចបង្កើតរោងចក្រពួកគេបានផងដែរ៕ khmershare