ភ្នំពេញ៖ តារាវ័យក្មេង ដែលត្រូវបានគេស្គាល់និងដឹងច្បាស់ថា ជាអ្នកអង្គម្ចាស់ក្សត្រីដែលមាននាមថា នរោត្តម ជេនណា ជាប់សែស្រឡាយរាជវង្ស មានដុងសិល្បៈតាំងតែពីក្មេង ច្រៀងបានពីរោះមានទេពកោសល្យខ្ពស់ យ៉ាងគួរឲ្យសរសើរ។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ អ្នកអង្គម្ចាស់ក្សត្រី នរោត្តម ជេណា បានធ្វើការបង្ហាញសមត្ថភាពច្រៀង ចម្រៀងមួយបទមានចំណងជេីងថា “អូនស្រលាញ់តែបងម្នាក់” នៅក្នុងកម្មវិធី “ស្មារតីយុវជន ដេីម្បីដួងព្រលឹងវប្បធម៌ខ្មែរ” ដែលទទួលបានការសរសើរខ្លាំង ក្រោយព្រះអង្គម្ចាស់ក្សត្រីវ័យក្មេង បានសម្តែងច្រៀងបានយ៉ាងពីរោះ។
ជាពិសេសនោះគឺ ការបង្ហាញភាពសកម្មភាព ក៏ដូចជារូបឆោមដ៏ស្រស់ស្អាតរបស់ទ្រង់ ជាមួយនឹងកាយវិការ យ៉ាយទន់ភ្លន់ ស្រស់ស្រាយគួរឲ្យស្រាលាញ់។
ទន្ទឹមនឹងនេះដែរ អ្នកលេងបណ្តាញសង្គមជាច្រើន បាននាំគ្នាសរសើរជាមួយនឹងរូបសម្រស់របស់ទ្រង់ ដែលនៅតូចប៉ុណ្ណឹងសោះ មានសមត្ថភាពល្អ រីឯសម្រស់ក៏ស្អាតខ្លាំង៕
ចង់ដឹងថាពីរោះយ៉ាងណានោះសូមទស្សនាខាងក្រោម៖