ឡានមួយទឹកនៅស្រុកចិន ចាប់ផ្ដើមនាំចេញមកលក់នៅកម្ពុជាហើយ តាមការបញ្ជាទិញរបស់អ្នកប្រើប្រាស់ ប្រមាណជា៣ពាន់គ្រឿង។ នេះបើតាមការចុះផ្សាយរបស់ China Daily ។
នេះជាការនាំចេញឡានមួយទឹកលើកដំបូងរបស់ក្រុមហ៊ុនចិន ក្រោយពីបានចុះកិច្ចព្រមព្រៀងកាលពីដើមឆ្នាំកន្លងទៅ ជាមួយកម្ពុជា ក៏ដូចជាបណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។
ប្រទេសដែលជាគោលដៅសម្រាប់នាំចេញមានដូចជា កម្ពុជា មីយ៉ាន់ម៉ា ឡាវ វៀតណាម រុស្សី និងប្រទេសមួយចំនួនទៀតដែលពាក់ព័ន្ធនឹងគម្រោង«ខ្សែក្រវ៉ាត់ និងផ្លូវ»។
រថយន្ដទាំងអស់នោះ ជាប្រភេទរថយន្ដ SUVs និង Sedans ហើយសរុបជាប្រាក់សម្រាប់យន្ដហោះទាំង៣ពាន់គ្រឿងនេះ ប្រមាណជាជាង២លានដុល្លារ។ វាមានប្រភពមកពីខេត្តក្វាងទុង៕ angkorpost