ខេត្តរតនគីរី ៖ ប្រភពច្បាស់ការណ៍បានទម្លាយឲ្យដឹងថា លោកមាន ហុង គឺជាមេឈ្មួញឈើយ៉ាងធំនៅពីក្រោយក្រុមឈ្មួញបីបួននាក់ទៀតក្នុងខេត្តរតនគិរី សម្រាប់ទម្លាក់លុយឲ្យពួកគេរកស៊ីបទល្មើសព្រៃឈើយ៉ាងរង្គាល មកដល់ពេលនេះមេឈ្មួញជនជាតិវៀតណាមមានអត្តសញ្ញាណប័ណ្ណខ្មែររូបនេះកំពុងភាសខ្លួនសម្ងំនៅប្រទេសវៀតណាមយ៉ាងត្រជាក់ចិត្តខណៈ
ពេល ប្រធាន គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់បង្កាបង្ក្រាប បទល្មើស ធនធានធម្មជាតិ ដឹកនាំដោយលោកនាយឧត្តសេនីយ៏ សៅ សុខា បើកប្រតិបត្ត័ការបង្ក្រាប់ព្រៃឈើ យ៉ាង ក្តៅគកុគ រហូតដល់ពេលនេះ មានអ្នកខ្លះជាប់គុក ខ្លះរត់គេចខ្លួន ។
ប្រភព ច្បាស់ការ ពិ ខេត្តរតនគិរី បានឱ្យ ដឹង ថា លោក មាន ហុង ជា ថៅកែ ធំ និង ជា អ្នក ទម្លាក់ លុយរាប់ លាន ដុល្លារ ឱ្យ កូនចៅ ធ្វើសកម្មភាព ជួលឱ្យកម្មករកាប់ អាឈើក្នុងខេត្ត រតនគីរីដែល មាន លោក ហ៊ូវ ជី វ៉ៃ ជា អ្នកមើលការខុសត្រូវ ចំណែករូបលោកគ្រាន់តែគេឱ្យទៅជួយម្តងម្កាល ខណៈ ពេល មាន បញ្ហា ។
តាមការឲ្យដឹង លោក មាន ហុង ឬ ហៅ ហុង មាន ធ្លាប់ មាន ប្រពន្ធជាជនជាតិខ្មែរនិង បានធ្វើ អត្តសញ្ញាណប័ណ្ណសញ្ញាតិ ខ្មែរ ឈ្មោះ លោក មាន ហុង កើត នៅ ថ្ងៃ ទី ១០ ខែមេសា ឆ្នាំ ១៩៨០ អាសយដ្ឋាន ភូមិ ជើងឆ្នុកឃុំ តាំង ក្រាំងស្រុកបាធាយខេត្តកំពង់ចាម ។
ប្រភពដដែលបានបញ្ជាក់ ថា លោក មាន ហុង ជា ជនជាតិ វៀតណាម និង ជា ថៅកែ ធំក្នុង ការ បំផ្លាញ់ ព្រៃឈើ និង បាន ទម្លាក់ លុយ ក្នុង មួយ ខែៗ រាប់លាន ដុល្លារ ដើម្បី បំផ្លាញ ព្រៃឈើ របស់ ខ្មែរ នៅ ស្រុក តា វែង និង ស្រុក អណ្តូង មាស ខេត្ត រតនគីរី ដែល មាន សេនា ដៃ ឆ្វេង និង ដៃស្តាំ ឈ្មោះ នី កាចាញ់ និង លោក ហ៊ូ វ ជី វ៉ៃ ជា អ្នក រត់ ការ
បិទបាំងគ្រប់រឿងមិនថាសមត្ថកិច្ចថ្នាក់ណាកមករិតណាគឺត្រូវតែបិទឲ្យជិតទាំងអស់ ក្នុង នោះ លោក ហ៊ូ វ ជី វ៉ៃ បាន ទទួល លុយ ពី លោក មាន ហុង ក្នុង មួយ ខែ ១០ ម៉ឺន ដុល្លារ ដើម្បី ប្រើ ការ និង ធានា មិន ឱ្យ បែកធ្លាយ ព័ត៌មានចេញទៅដល់ថ្នាក់លើក៏ដូចរឿងអាស្រូវបទល្មើសព្រៃឈើមួយចំនួនដែលធ្លាប់មានបញ្ហាក្ដៅជាមួយងឫជ្ញាធរនិងសមត្ថកិច្ចជាដើម ។
ប្រជាសហគមន៍ ព្រៃឈើ នៃ ខេត្ត រតនគីរី បាន សំណូមពរ ឲ្យ ឯកឧត្តម នាយ ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ រងកង យោធពលខេមរភូមិន្ទ និង ជា មេបញ្ជាការ កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស ប្រធាន គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់បង្កាបង្ក្រាប បទល្មើស ធនធានធម្មជាតិ ជួយ ចាត់វិធានការ ចំពោះមេ ក្លោ ង ឈ្មោះ មាន ហុង ជា ថៅកែ ធំ នៅ ពីក្រោយ ការ កាប់ បំផ្លាញ ព្រៃឈើ នៅ ខេត្ត រតនគីរីម្នាក់នេះផង ខណះពេលនេះកំពុងរត់គេចខ្លួន ។
ប្រភពច្បាស់ការ បាន បន្ថែម ថា ខណៈ ពេល ដែល សកម្មភាពការបង្ក្រាប របស់សមត្ថកិច្ចបាន ធ្វើ ឡើង កក្រើកមេឃ ដី ក្រោមកណ្តាប់ដៃដែល លោកនាយឧត្តសេនីយ៏ សៅ សុខាប្រធាន គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់បង្កាបង្ក្រាប បទល្មើស ធនធានធម្មជាតិ លោក មាន ហុង ដែល ជា ថៅកែ ធំ នៅ ពីក្រោយ ការ កាប់ បំផ្លាញ ព្រៃឈើ ខេត្ត រតនគីរី បាន រត់ គេចខ្លួន ទៅ សម្ងំ លាក់ ខ្លួន នៅ ប្រទេស វៀតណាម ខណៈ នេះ គឺ ពុំ ទាន់ ហ៊ាន ចូល មក ប្រទេស កម្ពុជា នៅឡើយ ទេ មហាជន កំពុងរង ចាំ មើល ថា តើ មេឈ្មួញ ឈើ ដ៏ ល្បី គឺ លោក មាន ហុង និង សេនា ដៃ ឆ្វេង សេនា ដៃស្តាំ ដែល មានឈ្មោះ នី កាចា ញ និង លោក ហ៊ូ វ ជី វ៉ៃ អាច រួចខ្លួន ពីសំណាញ់ ច្បាប់បានដែរឬទេ ? ខណៈពេលដែល ឧកញ៉ាស៊ឹង សំអុលនិងគូកនកំពុងត្រូវបានចាប់ខ្លួនទៅហើយនោះ ។
ជុំវិញបញ្ហានេះបង្ក្រាបបទល្មើសព្រៃឈើនេះ កន្លងមកលោក នាយ ឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ច្បាស់ហើយ គឺ លោក ប្រកាសដាក់ជីវិតរបស់ខ្លួនជាមួយនឹងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងប្រទេសនាដំណាក់កាលចុងក្រោយនេះ ឲ្យខាងតែបាន ដើម្បីទុកជូនក្មេងជំនាន់ក្រោយ និងបានដាក់បទបញ្ជាដកគ្រវាត់ចោលលើមន្ដ្រីអាវុធហត្ថទាំងឡាយណា ទោះមានបុណ្យស័ក្ដិខ្ពស់ប៉ុណ្ណា បើសិនរកឃើញនៅជាប់ពាក់ព័ន្ធបទល្មើសជាមួយក្រុមឈ្មួញ។
នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានបញ្ជាឲ្យសមាជិក និងមន្ដ្រីទាំងអស់នៅក្នុងគណៈកម្មការជាតិរបស់ខ្លួនកត់ឈ្មោះ អ្នកដែលយកឈ្មោះថ្នាក់ដឹកនាំរបស់ជាតិ ទៅបន្លាចសមត្ថកិច្ច ដើម្បីប្រព្រឹត្តបទល្មើសព្រៃឈើ ដើម្បីមានវិធានការតាមផ្លូវច្បាប់ និងបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនបុគ្គលទាំងឡាយណា បូករួមទាំងជនបរទេសដែលបានជះលុយឲ្យមកកាប់ឈើនៅលើទឹកដីខ្មែរ ដែលជាប់ពាក់ព័ន្ធបើទោះបីលាក់ខ្លួននៅក្នុងប្រទេស ឬគេចទៅកាន់បរទេសក៏ដោយនោះ។ PNASIA