រឿងចរាចរណ៍ ជាបញ្ហាធំមួយដែលកើតឡើងជារៀងរាល់ថ្ងៃ និងគ្រប់ពេលវេលា ធ្វើឲ្យអ្នកធ្វើដំណើរទាំងរថយន្ត ទោចក្រយាន្តយន្ត ត្រូវការភាពមានម្ចាស់ការលើការបើកបរ គោរពច្បាប់ មានទំនួលខុសត្រូវ និងចេះអធ្យាស្រ័យយោគយល់ដល់គ្នាទៅវិញទៅមក។
ជាក់ស្តែងណាស់ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវវីដេអូមួយ ដែលបង្ហាញនូវសកម្មភាព ក្រុមក្មេងស្ទាវមួយក្រុមបានជិះម៉ូតូដេញវាយគ្នាក្នុងល្បឿនលឿននៅលើផ្លូវជាតិ តែអកុសលក៏មានរថយន្តកំពុងតែធ្វើការបត់ឆ្វេង ម៉ូតូដែលកំពុងជិះលឿនបានចាប់ហ្វ្រាំងរួចដួលចូលនៅក្រោមឡានមើលហើយពិតជារន្ធត់។
ហេតុការណ៍នេះបានកើតឡើងនៅ ភូមិសំរោងបាក់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោយពេលកើតហេតុគេក៏មិនដឹងថាភាគីម៉ូតូរងរបួសធ្ងន់ ឬប៉ះពាល់ដល់អាយុជីវិតឬក៏អត់ព្រោះតែបុរសដែលជិះម៉ូតូត្រូវឡានកិនពេញទំហឹង។
យ៉ាងណាមិញក៏សំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរទាំងគ្រប់មធ្យោបាយ សូមធ្វើដំណើរតាមដងផ្លូវឲ្យមានទំនួលខុសត្រូវ គោរពច្បាប់ចរាចរណ៍ មិនជិះលឿនហួសល្បឿនកំណត់ មិនវ៉ាជែងជិះខុសគន្លង ព្រោះការធ្វេសប្រហែសមួយពព្រិចភ្នែកធ្វើឲ្យអ្នកមានវិប្បដិសារី ឬអាចប៉ះពាល់ដល់អាយុជីវិត៕
សូមទស្សនាវីដេអូខាងក្រោម៖