បងប្រុសម្នាក់ដែលដែលម្នាក់ដែលមានគណនីហ្វេសប៊ុក Sam Rithy បានចែករំលែកបទពិសោធន៍នៃការឈឺចង្កេះរបស់គាត់ ក្រោយពីគាត់បានធ្វេីការធ្ងន់។
គាត់លេបថ្នាំពេទ្យេ លាបប្រេងរិត បិតកៅអៀក ជាច្រេីនថ្ងៃក៏នៅតែមិនបានធូរស្បេីយ នៅតែឈឺមិនបាត់ ថែមទាំងឈឺលេីសដេីមទៀតផង។ ថ្ងៃមួយប្រពន្ធរបស់គាត់បានទិញតាំងអោមកសោកជាមួយសាច់ជ្រូកចិញ្ច្រាំ ហេីយគាត់បានហូបមួយចានដែរ។
ស្រាប់តែពេលយប់បន្តិចគាត់លែងឈឺងើបអង្គុយបាន ដើរបានចង្កេះដែលឈឺបាត់ឈឺសូន្យឈឹង ព្រឹកឡើងធម្មតា។
គាត់ចាប់ផ្តើមសាកធ្វើពលកម្មធ្ងន់ៗទៀតស្រាប់តែឈឺទៀត គាត់ក៏ទិញតាំងអោ ២បាច់ យកមកស្ងោរ ១បាច់ អត់ដាក់សាច់ដាក់តែទឹកត្រី អំបិល ស្ករ ១ម៉ោងក្រោយមកស្រាប់តែបាត់ឈឺ គាត់ក៏ចាប់ផ្តើមស្ងោរញ៉ាំ ៣ទៅ៤ថ្ងៃ បាត់ឈឺរហូត។
គាត់បានផ្ដាំទៀតថាត្រូវពិនិត្យមើល តាំងអោ ណាដែលធំៗថ្លោសៗល្អគួរកុំប្រើហូប ព្រោះខ្លាចប៉ះពាល់ដោយសារធាតុគីមី (គាត់ប៉ះម្តងហើយ) គួររើស តាំងអោ ណាដែលមានដើមតូចៗទើបល្អ។
សូមអ្នកដែលរមែងឈឺចង្កេះ គួរសាកល្បងធ្វើញ៉ាំដោយមិនចាំបាច់ខ្លាចថាមានផលប៉ះពាល់អ្វីទេព្រោះវាគឺជាបន្លែសំរាប់ឲ្យយើងទទួលទានធម្មតាស្រាប់ហើយ៕