(ភ្នំពេញ)៖ មហាជនបានសម្តែងការហួសចិត្ត ចំពោះឆាកប្លន់សម្លាប់សង្ឃទ្រុស្តសីល គឺសង្ឃនាម កក្កដា សុភ័ណ្ឌ ដែលផ្សព្វផ្សាយរូបថា ត្រូវចោរប្លន់សម្លាប់ នាល្ងាចថ្ងៃទី២០ កក្កដា ឆ្នាំ២០១៩នេះ។
បន្ទាប់ពីការបង្ហោះបែបនេះ គេសង្កេតឃើញអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកជាច្រើន បានបញ្ចេញយោបល់ថា គ្រាន់តែជាការសម្តែងប៉ុណ្ណោះ ដើម្បីបង្កការភ្ញាក់ផ្អើល និងទាក់ទាញចំណាប់អារម្មណ៍ពីមហាជន។
ចំណែកអ្នកខ្លះ បានប្រតិកម្មថា «បើចាប់ចោរយកមកកាត់ទោសមិនបាន មានតែចាប់សង្ឃនេះ កាត់ទោសវិញ ដើម្បីពង្រឹងសីលធម៌សង្គម!?»
កន្លងមកថ្មីៗនេះ សង្ឃមួយអង្គនាម កក្កដា សុភ័ណ្ឌ ដែលត្រូវបានមហាជននិយមលេងហ្វេសប៊ុក ឲ្យឈ្មោះក្រៅថា «សង្ឃប៉េដេ ឬសង្ឃចរិតស្រី»។
ឈ្មោះក្រៅនេះ ដោយយោងតាមរូបភាពជាច្រើន ដែលសង្ឃអង្គនេះ ថតបង្ហោះ ក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបង្ហាញពីសម្ភារៈនិយម រួមទាំងរបស់ប្រែនជាច្រើន ដែលមានតម្លៃថ្លៃ ហើយថតរូប ដូចជាការបង្ហាញម៉ូត។
មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងគណនីអាខោនរបស់ខ្លួនសង្ឃអង្គនេះ ក៏បានបង្ហោះវីដេអូជាច្រើនពីការជួយថវិកាទៅជនអនាថា ជនទីទ័លក្រ ព្រមទាំងក្មេងក្រីក្រជាច្រើន។ តែផ្ទុយទៅវិញ រូបថតរបស់សង្ឃនេះ ត្រូវបានមហាជនរិះគន់កាន់តែខ្លាំងថា ការប្រើរូបភាព សប្បុរសធម៌បែបនេះ ដើម្បីធ្វើជំនួញផ្ទាល់ខ្លួនទៅវិញនោះទេ។
មតិ១ ក្នុងចំណោមមតិរិះគន់ជាច្រើន បានលើកឡើងថា «មិនចង់និយាយ តែវាល្បីពេក ឥឡូវនេះសូមចេញយោបល់ខ្លះហើយបងប្អូន សូមពិចារណាតាមការគួរ។ កន្លងមក ឃើញព័ត៌មានជាច្រើន និយាយអំពីលោកសង្ឃអង្គនេះ ហើយមានខ្លះគាំទ្រ ខ្លះមិនគាំទ្រ! សម្រាប់ខ្ញុំ មិនធ្លាប់បួសរៀនធម៌វិន័យព្រះសង្ឃទេ តែក៏អាចដឹងខ្លះពីវិន័យសង្ឃ។
មិនដឹងសង្ឃសម័យនេះ គេឡើង version ដល់ណាខ្លះទេ ទិញរបស់ប្រេនៗ ប្រើប្រាស់ទូរសព្ទ័ទំនើបៗ។ ខ្ញុំទទួលស្គាល់ថា សមយ័នេះ សមយ័ជឿនលឿន តែព្រះសង្ឃ គឺជាមនុស្ស ដែលប្រជាពលរដ្ឋគោរព បន្ទាប់ពីព្រះពុទ្ធ មិនមែនចង់ដើរផ្សារ ទិញរបស់ប្រើប្រាស់ ថតរូបគ្រប់សកម្មភាព ផុសក្នុងហ្វេសប៊ុក គេហទំព័រផ្សេងៗ ហើយមកធ្វើអំពើល្អៗ លាងនូវកំហុសរបស់ខ្លួននោះទេ»។
ដោយឡែក មតិខ្លះទៀត លើកឡើងថា «ត្រូវបែងចែកឲ្យច្បាស់រវាងធម៌វិន័យ និងអំពើល្អ។ ខ្ញុំគិតថា មហាជន ដែលរិះគន់ គឺចង់និយាយពីធម៌វិន័យសង្ឃ»។
មតិនៅលើហ្វេសប៊ុក បន្តថា «មួយទៀត ខ្លួនចរិតស្រី ហើយនៅចង់ឡូយឆាយអញ្ចឹង ខំទៅបួសរកអី? នាំឲ្យខូចសាសនា ហើយបើថា ទប់ចិត្តនឹងសម្ភារៈនិយមមិនបាន ok ទិញចុះ ប៉ុន្តែមិនដល់ថ្នាក់ទៅណា ក៏ថត ទៅណា ក៏ផុស វាហួសហើយ លោកអើយ»៕ ប្រភព៖ swiftnewsdaily