(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា លោកបានផ្ដល់មតិយោបល់ពាក់ព័ន្ធទៅនឹងការបង្រ្កាបករណីបទល្មើសព្រៃឈើនៅកម្ពុជា តាមរយៈការសរសេរបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោកថា៖
ខ្ញុំសុំជូនជាយោបល់ពីចម្ងាយ៖បើកាប់ដួលដល់ដីហើយក៏យើងមិនអាចលើកឲ្យឈរវិញបានដែរ បើកាប់ខុសច្បាប់ហើយក៏ដាក់ទោសតាមច្បាប់ចំពោះអ្នកកាប់បំផ្លាញទៅចុះ ក៏ប៉ុន្តែសូមកុំបំផ្លាញឈើបន្ថែមមួយដំណាក់ទៀតអីពីព្រោះឈើដែលដួលដល់ដីហើយគឺគ្មានកំហុសទេ ហើយម្យ៉ាងវិញទៀតប្រទេសយើងក៏ត្រូវការឈើដើម្បីសាងសង់សាលារៀន
មន្ទីរពេទ្យផ្ទះបងប្អូនទាហ៊ានតាមគោលដៅ និងផ្ទះលោកគ្រូ អ្នកគ្រូ ទៅបង្រៀននៅទីដាច់ស្រយាល ដូច្នេះសូមរឹបអូសឈើទាំងនោះជាសម្បត្តិរដ្ឋ ហើយយកទៅសាងសង់ឲ្យពួកគាត់ខាងលើទៅមានប្រយោជន៍ជាងដុតចោល។
នៅមុននេះបន្តិចដែរ លោក ពេជ្រ ស្រស់ ក៏បានមានប្រសាសន៍ម្ដងដែរថា៖ ព្រៃឈើស្រុកខ្មែរ គឺមិនទាន់ហួសពេលនោះទេ បើសិនជាអាជ្ញាធរគ្រប់ស្ថាប័នប្តេជ្ញាការពារនោះ៕ fastnews