ដោយសារតែមានប្រជាជនចិនបានមករស់នៅប្រទេសកម្ពុជាយើងជាច្រើនដើម្បីមកធ្វើការរកសុី ដោយសារតែមូលហេតុនេះហើយ ទើបស្ថានីយទូរទស្សន៍របស់តៃវ៉ាន់មួយឈ្មោះថា CBC បានចុះមកដាស់តឿនប្រជាជនគេ ដែលបានមកកម្ពុជា មេត្តាប្រុងប្រយ័ត្ន ព្រោះសំបូរចោរឆក់ខ្លាំងណាស់។

ហើយសារពត៍មានបានបន្តទៀតថា​ ម៉ូតូឌុប និង ម៉ូតូកង់បីខ្មែរ គឺបានហួសសម័យទៅហើយព្រោះ តែតំលៃនៃការជិះថ្លៃ ហើយកំណត់តំលៃដោយមាត់ផ្ទាល់។ ដោយឡែក ម៉ូតូកង់បីឥណ្ឌា គឺពេញនិយាយបំផុតនៅប្រទេសកម្ពុជា ព្រោះស្រួលហៅ ដោយប្រប្រាស់កម្មវិធីលើទូរស័ព្ទដើម្បីហៅ និងតំលៃនៃការជិះគឺថោក និងបានកំណត់តំលៃបានច្បាស់លាស់ថែមទៀតផង។

សូមទស្សនាវីដេអូខាងក្រោម