ទំនងជាក្រុម ទាហានយួនបាន កសាងនូវ គុណសម្បត្តិ ដ៏ឧត្តុង្គឧត្តម ចំពោះ ជាតិខ្មែរ ហើយ មើលទៅ ទើប សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ហៅ បុរស ខ្លាំងនាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ ក ម្ជុ ជា បាន ក្រាបបង្គំ ទូល ថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហ មុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា ទ្រង់ ប្រោស ព្រះ រាជទាន គ្រឿង ឥស្សរិយយស សហ មេត្រី ថ្នាក់ មហា សេរី វឌ្ឍន៍ , ថ្នាក់ មហា សេនា និង ថ្នាក់ ធិ ប ឌិ ន្ទ ដល់ ទាហាន យួន ចំនួន ១០ នាក់ និង ក៏ មាន ជា ហូរហែ ផ្សេងៗ ទៀត ដែរ ។
ក្នុង ចំណោម ទាហាន យួន ទាំង ចំនួន ១០ នាក់ នោះ គឺ មាន ៣ នាក់ ទទួល បាន គ្រឿង ឥស្សរិយយស សហ មេត្រី ថ្នាក់ មហា សេរី វឌ្ឍន៍ , ៤ នាក់ ទទួល បាន គ្រឿង ឥស្សរិយយស សហ មេត្រី ថ្នាក់ មហា សេនា និង ៣ នាក់ ទៀត ទទួល បាន គ្រឿង ឥស្សរិយយស សហ មេត្រី ថ្នាក់ ធិ ប ឌិ ន្ទ ដែល មានឈ្មោះ ដូច ខាងក្រោម ៖
ក – គ្រឿង ឥស្សរិយយស សហ មេត្រី ថ្នាក់ មហា សេរី វឌ្ឍន៍ ៖ រួម មាន ៖ ១- ឧត្តមសេនីយ៍ទោ Luu Duc Huy, ២- ឧត្តមសេនីយ៍ត្រី Phan Anh Viet, ៣- ឧត្តមសេនីយ៍ត្រី Phan Hai Quan ។
ខ – គ្រឿង ឥស្សរិយយស សហ មេត្រី ថ្នាក់ មហា សេនា ៖ រួម មាន ៖ ១- វរសេនីយ៍ឯក Do Thang Lam, ២- វរសេនីយ៍ឯក Pham Van Thanh, ៣- វរសេនីយ៍ឯក បម្រុង Nguyen Dinh Khoa, ៤- វរសេនីយ៍ត្រី Nguyen Van Nam ។
គ – គ្រឿង ឥស្សរិយយស សហ មេត្រី ថ្នាក់ ធិ ប ឌិ ន្ទ ៖ រួម មាន ៖ ១- វរសេនីយ៍ឯក Le Duy Dan, ២- វរសេនីយ៍ឯក Phan Van Phong, ៣- អនុសេនីយ៍ឯក Pham Hong Thanh ។
គួររំលឹក ជូនថា កាលពី ថ្ងៃ ទី ២៧ ខែមេសា ឆ្នាំ ២០០៣ កន្លង ទៅ សម្តេចព្រះ បរម រតន កោដ្ឋ នរោត្តម សីហ នុ អតីត ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា
កាល ព្រះ អង្គនៅគង់ មានព្រះជន្ម នៅឡើយទ្រង់ បាន ព្រះតម្រិះ លើ ព្រះរាជ សារ ចំហ មួយ ពី ទីក្រុង ប៉េ កាំ ង ប្រទេស ចិន មាន ខ្លឹមសារ គួរឲ្យ ពិចារណា ថា
“… ក្នុង សម័យ សង្គមរាស្ត្រនិយម គ្មាន ការ លក់ គ្រឿង ឥស្សរិយយស មហា សេរី វឌ្ឍន៍ នៃ ព្រះរាជាណាចក្រ កម្ពុជា គ្រឿង ឥស្សរិយយស មហា សេនា នៃ ព្រះរាជាណាចក្រ កម្ពុជា និង គ្រឿង ឥស្សរិយយស ខ្ពង់ខ្ពស់ របស់ ជាតិ យើង នោះ ទេ ។
បើ គេ ចង់ ទិញ ក៏ គ្មាន លទ្ធភាព ទិញ បាន ដែរ ទោះបី ឲ្យ រាជរដ្ឋាភិបាល ឬ ខ្ញុំ ប៉ុន្មាន ម៉ឺន សែន ដុល្លារ ក៏ ដោយ ។ ការ ផ្តល់ គ្រឿង ឥស្សរិយយស ជាតិ យើង នៅ សម័យ នោះ គឺ សម្រាប់ តែ វីរជន បម្រើ ជាតិ ដោយ ស្អាតស្អំ
ហើយ ថែម ទាំង ធ្វើ ពលិកម្ម គ្រប់ បែប យ៉ាង ទៀត ផង ក្នុង ការ ការពារ ជាតិ ប្រយុទ្ធ ដើម្បី ឯករាជ្យ និង បូរណភាព ទឹកដី នៃ មាតុភូមិ កម្ពុជា ។
មាន តែ វីរបុរស ៣ នាក់ ទេ កាលនោះ ដែល បាន ទទួល គ្រឿង ឥស្សរិយយស មហា សេរី វឌ្ឍន៍ នៃ ព្រះរាជាណាចក្រ កម្ពុជា អំពីខ្ញុំ គឺ សម្តេច ប៉ែន នុ ត , សម្តេច ញឹក ជូឡុ ង និង សម្តេច សឺ ន សាន ។
ឥឡូវ គ្រឿង ឥស្សរិយយស មហា សេរី វឌ្ឍន៍ នៃ ព្រះរាជាណាចក្រ កម្ពុជា បាន ទៅ ដល់ មនុស្ស ចំនួន រាប់ មិន អស់ ទេ ក្នុង ១ ឆ្នាំៗ ១ ខែៗ ។ ” ៕
ប្រភពអត្តបទ៖ ដើមត្នោត