យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Nida Khmer បានធ្វើការបង្ហោះរូបភាព ព្រមទាំងវីដេអូបង្ហាញនូវកុមារាមួយរូប កើតមកមានជំងឺប្រចាំកាយ ត្រូវឪពុកម្តាយបោះបង់ចោល នៅពេទ្យគន្ធបុប្ផា ក្នុងខេត្តសៀមរាប ហើយត្រូវអ្នកមីងអនាម័យនៅទីនោះមានចិត្តអាណិតយកមកចិញ្ចឹមពេលនេះមានអាយុ៤ឆ្នាំហើយ។ យ៉ាងណាមិញម្ចាស់គណនីហ្វេសប៊ុកដដែលបានឲ្យដឹងថា កុមារារូបនេះមានជម្ងឺប្រចាំកាយ ហើយពុំទាន់ដឹងថាជាជម្ងឺអ្វីនោះទេ ដោយកុមារារូបនេះមានអាការៈទន់ខ្លួនខ្លាំង ហើយក៏ពុំសូវមានអ្នកមើលថែដិតដល់ព្រោះតែអ្នកមីងអនាម័យ និងពេទ្យនៅទីនោះមានការរវល់រៀងៗខ្លួន។

យ៉ាងណាមិញម្ចាស់គណនីហ្វេសប៊ុកដដែលបានសម្តែងក្តីអាណិត និងបានរៀបរាប់ថា៖ “ខានស្អែកនេះ មីងយករទេះទៅអោយក្មួយហើយ ថាយកទៅអោយតាំងពីថ្ងៃទី០១ តែមិនបានយកទៅព្រោះមីងរវល់ ខានស្អែកនេះជួបគ្នាណាអូន មីងមានតែនំតិចតួចនិងរទេះរុញអោយក្មួយទេ ក្រែងសម្រួលការអង្គុយក្មួយខ្លះ។ មីងបង្ហោះនេះបើសិនជាមានគេបានឃើញគេអាចជួយក្មួយខ្លះ បញ្ជាក់ក្មេងនេះត្រូវបានឪពុកម្តាយបោះបង់ចោលនៅពេទ្យគន្ធបុផ្ផាខេត្តសៀមរាប តាំងពីតូចម្ល៉េះ ឥឡូវនេះគេមានអាយុ៤ឆ្នាំហើយ ត្រូវបានមីងអនាម័យម្នាក់គាត់អានិតជួយមើលថែទាំមករហូត បើអ្នកណាមានជារបស់របរលេង ខោអាវដែលឈប់ប្រើហើយ ជួយបរិច្ចាគអោយគ្នាផងទៅ អរគុណចា”៕