តារាសម្ដែងស្រី អ្នកនាង គង់ ចាន់ស្រីមុំ កាន់តែរំភើបខ្លាំង ខណៈដែលសល់មិនដល់​ ១ខែទៀតប៉ុណ្ណោះ ថ្ងៃសម្រាលបុត្រនឹងបានមកដល់។ ដោយឡែក ដូចដែលគ្រប់គ្នាតែងលួចសរសើរ និងលួចច្រណែននឹងស្វាមីភរិយាមួយគូនេះ ដែលតែងតែបង្ហាញភាពផ្អែមល្ហែមមិនដែលដាច់ ជាពិសេស គឺលោក គឹម សីហា ដែលតែងតែតាមផ្គាប់ចិត្តភរិយាមិនឲ្យឃ្នាស់ចិត្តឡើយ។

ជាក់ស្ដែង ថ្មីៗ នេះ ដើម្បីជាអនុស្សាវរីយ៍មុនសម្រាលបុត្រ អ្នកនាងគង់ ចាន់ស្រីមុំ បានបង្ហោះនូវវីដេអូមួយដ៏ផ្អែមល្ហែម ថែមទាំងភ្ជាប់ជាមួយរូបភាពដែលលោក គឹម សីហា បំពេញការងារតូចៗ ជំនួសប្រពន្ធគ្រប់សព្វ មិនងាយរកបានដូច។ តារាស្រីរូបនេះរៀបរាប់ទាំងរំភើបចិត្តថា៖ «ជាទំលាប់ប្រចាំថ្ងៃដែលគាត់ធ្វើសំរាប់ខ្ញុំជាង 10 ឆ្នាំ គ្រប់ពេលគាត់តែងតែជាអ្នកមើលថែជីវិត ជាម្ចាស់បេះដូង ជាជំនួយការ ជាបងប្រុស និយាយទៅជាគ្រប់យ៉ាងនៃជីវិតរបស់ខ្ញុំ។ អរគុណសំរាប់ភាពកក់ក្តៅ និងការមើលថែអូនយ៉ាងល្អ love you hubby Seyha Kem »។ តោះៗ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖