កាលពី៥២ឆ្នាំមុន ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា និងប៉ាគីស្ថាន បានជួបគ្នាក្នុងព្រឹត្តិការណ៍ប្រកួតជម្រុះ Asian Cup ដោយកម្ពុជាបានយកឈ្នះ ១-០។ នៅថ្ងៃទី៦ ខែមិថុនា នេះ ក្រុមទាំងពីរត្រូវជួបគ្នាសាជាថ្មី សម្រាប់ការប្រកួតជម្រុះ Asian Cup ផង និងជម្រុះបឋម World Cup ផង។
នៅថ្ងៃនេះដែរ កម្ពុជាបានបន្តសាងកេរ្តិ៍ឈ្មោះនៅលើវាលស្មៅនេះដោយយកឈ្នះក្រុមប៉ាគីស្ថាន ២ទល់នឹង០។ កីឡាករដែលរកគ្រាប់បាល់នេះគឺ សៀង ចន្ធា ដែលប្តូរជំនួស សេត រ៉ស៊ីប នៅនាទី៧៥ ក្លាយជាកីឡាករដែលបានរកគ្រាប់បាល់បញ្ចូលទីសម្រាប់ក្រុមនារយៈពេល៦នាទីក្រោយបង្ហាញខ្លួន។
ខណៈ ចន្ធា ជាកីឡាករដែលក្មេងជាងគេក្នុងរកគ្រាប់បាល់បញ្ចូលទី សុគម្ភៈ បានក្លាយជាស៊ុតបាល់បញ្ចូលទីក្នុងជាកីឡាករដែលមានវ័យចំណាស់ជាងគេ។
សូមបញ្ជាក់ថា ក្រុមទាំងពីរត្រូវបន្តជួបគ្នានៅជើងទីពីរ នាថ្ងៃទី១១ ខែមិថុនា នៅក្រុងដូហា ប្រទេសកាតា៕ThmeyThmey