ករណីដ៍កក្រើកពេញបណ្តាញសង្គម Facebook កាលពីព្រឹកមិញនេះទាក់ទងនឹងបុរសម្នាក់ត្រូវរង្វាន់រថយន្តទំនើបមួយគ្រឿងពីគម្របដប Oishi ហើយយកទៅផ្ញើរថៅកែហាងរបស់ខ្លួន ព្រោះបារម្ភពីសុវត្ថិភាព ប៉ុន្តែស្រាប់តែថៅកែហាងចង់ស៊ីដាច់រង្វាន់និងគម្រាមបណ្តេញចេញពីការងារប្រសិនបើបែកធ្លាយព័ត៌មាននេះ។ មុននេះបន្តិចដែរ រឿងរ៉ាវដ៍ក្តៅគគុកនេះ ក៍បានលេចលឺដល់សមត្ថកិច្ចខេត្តត្បូងឃ្មុំ ហើយក៍បានហៅថៅកែ និង កម្មករ២នាក់ មកសួរនាំនិងធ្វើការកំណត់ហេតុហើយ។

ក្នុងនោះដែរលោក ឧត្តមសេនីយ ប៉ែន រត្ន័ ស្នងការនៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ បានរៀបរាប់នៅលើ Facebook លោកថា៖ “សូមជម្រាបជូនបងប្អូនក្នុងបណ្តាញសង្គមទាំងអស់ បន្ទាប់ពីបានឃើញការបង្ហោះរបស់យុវជនម្នាក់ កាលពីរាត្រីទី១១មិថុនាភ្លាម។ ករណីនេះកម្លាំងនគរបាលខេត្តត្បូងឃ្មុំបាននិងកំពុងដំណើរការស៊ើបអង្កេត ចម្លើយបឋម

*ករណីនេះជារឿងពឹត
*ពាក់ព័ន្ធមនុស្ស៣នាក់មានកម្មករ២នាក់(ម្នាក់ពិការ)ផ្តើមចេញពីលុយធិប៥ពាន់រៀលហើយនាំគ្នាទៅទិញទឹកអូអុិឈិ១ដបហូប២នាក់ និងថៅកែការ៉ាអូខេ វិមានទ្រព្យ ។
*រង្វាន់នេះមិនទាន់បើកបាននៅឡើយទេ ។
*អ្នកទាំង៣កំពុងបំពេញកំណត់ហេតុនៅអធិការដ្ឋាននគរបាលស្រុកមេមត់..
*យើងនិងទំនាក់ទំនងទៅក្រុមហុ៑នដើម្បីផ្អាកផ្តល់រង្វាន់សឹន រង់ចាំការដោះស្រាយបានចប់សព្វគ្រប់។
#ពេលនេះ ជនទាំង៣ និងគម្របដបបាននិងកំពុងស្ថឹតនៅកន្លែងនគរបាលស្រុកមេមត់..