នៅពាក់កណ្តាលឆ្នាំ២០១៨ នេះតារាសម្តែងល្បីឈ្មោះប្រចាំប្រទេសថៃទាំង២ដួង នឹងបង្ហាញវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការជួបជុំអ្នកគាំទ្រ។ ដោយតារាស្រីទាំងពីរដួងនោះមាន កញ្ញា Mai Davikah និងកញ្ញា Bella Ranee នឹងមកជួបជុំហ្វេនៗនៅកម្ពុជាតាមរយៈកម្មវិធីនិងកាលបរិច្ឆេទផ្សេងៗគ្នា។

កញ្ញា Mai Davikah នឹងបង្ហាញវត្តមាននៅថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ តាមរយៈកម្មវិធី Meet& Greet របស់ហាងលក់សម្លៀកបំពាក់ Pedro វេលាម៉ោង ៤ល្ងាចនៅផ្សារទំនើប Aeon 2 សែនសុខ។ ចំណែកឯតារាស្រីកញ្ញា Bella Ranee នឹងមកជួបជុំអ្នកគាំទ្រនៅកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ តាមរយៈស្ថានីយទូរទស្សន៍ ភីអ៊ិនអ៊ិន ចំណែកទីតាំងពុំទាន់បានបង្ហាញ៕