កាលពីថ្ងៃទី២៨ ឧសភា កន្លងទៅថ្មីៗនេះ ស្ថានីយ៍ទូរទស្សន៍យោធារុស្ស៊ី TVZvezda បានយករូបភាពនាវាមុជទឹកនុយក្លេអ៊ែរ San Francisco ចំណុះកងនាវាចរណ៍ប៉ាស៊ីហ្វិក ត្រូវបែកមុខខ្ទេចមកផ្សាយជាសាធារណៈ ។
ស្ថានីយ៍ទូរទស្សន៍នេះ នៅបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០០៥ នាបាតសមុទ្រ ចម្ងាយពីកោះ Guan ៣៦៤ ម៉ៃល៍ ។
នាវិកប្រមាណ ១០០ នាក់ រងរបួស ពុំមានអ្នកស្លាប់ទេ ហើយនាវានេះនៅអាច «ងើបឡើង» លើទឹក ដើម្បីសុំជំនួយ ។
ហេងណាស់! ឡេរ៉េអាក់ទ័រនុយក្លេអ៊ែរពុំមានបញ្ហា! ៕ នារតី ksn.news