ដូចដែលគ្រប់គ្នាបានជ្រាបរួចមកហើយថា តារាសម្ដែងកំពុងឡើងកូដខ្លាំង គឺលោក ម៉ាដូណា តែងតែបានបង្ហាញពីទំនាក់ទំនងស្នេហាជាមួយគូស្នេហ៍ដែលជាភេទដូចគ្នាជាសាធារណៈ មិនមានការលាក់បាំងអ្វីឡើយ។ យ៉ាងណាមិញ ក្រោយពីសម្ដែងក្ដីស្រលាញ់ធ្វើឲ្យគ្រប់គ្នាច្រណែនហើយ មកដល់ឆ្នាំ ២០១៨ នេះ ម៉ាដូណា ថែមទាំងបានរៀបចំកម្មវិធីគម្រប់ខួបនៃក្ដីស្រលាញ់រយៈពេល ៥ឆ្នាំ ដោយបានអញ្ជើញភ្ញៀវជាតារាឲ្យចូលរួមទៀតផង។

ជាក់ស្ដែង ម៉ាដូណាបានធ្វើការប្រកាសលិខិតអញ្ជើញតាមហ្វេសប៊ុក ធ្វើឲ្យមនុស្សម្នាជាច្រើនមានការភ្ញាក់ផ្អើល និងចូលរួមធ្វើការជូនពរឲ្យគូស្នេហ៍ទាំង ២ កាន់តែស្រលាញ់គ្នាកាន់តែខ្លាំងឡើង៕