មានវីដេអូមួយបានចែកចាយពេញបណ្តាញសង្គមបង្ហាញនូវសកម្មភាពបុរសម្នាក់បានសម្ញែងកាន់កាំភ្លើងនៅក្នុងវង់ផឹកស៊ីមួយ ធ្វើឲ្យមហាជនជាច្រើនបានសម្តែងការរិះគន់យ៉ាងខ្លាំងដល់បុរសរូបនោះដែលលេងសើចមិនសមគួរដោយយកកាំភ្លើងមកកាន់នៅក្នុងវង់ផឹកស៊ី។​ ដោយមានការលើកឡើងពីមហាជនថា នេះសំណាងល្អដែលមិនបង្កជាជម្លោះរហូតដល់មានការបាញ់បោះបង្កឲ្យមានមនុស្សរងរបួស និងគ្រោះថ្នាក់ដល់ជីវិត។ យ៉ាងណាមិញគេពុំបានស្គាល់នូវអត្តសញ្ញាណបុរសដែលបានកាន់កាំភ្លើងនៅក្នុងវង់ផឹកស៊ីនោះទេ ប៉ុន្តែមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកបានសំណូមពរឲ្យសមត្ថកិច្ចពាក់ព័ន្ធធ្វើការស្រាវជ្រាវ និងសុំឲ្យមានឃាត់ខ្លួនបុរសខាងលើយកទៅសាកសួរអប់រំចាត់ការតាមនីតិវិធី៕