រូបភាពនិងអត្ថបទទាក់ទង
Loading...
Spread the love
  • 26
    Shares

កាលពីពេលថ្មីៗនេះ ម្ចាស់គណនីមួយឈ្មោះ Khan Sovan បានបង្ហោះពាក្យបណ្តឹង២សន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយសុំប្តឹងលោក សាន ប៊ុនធឿន ដែលជាចាងហ្វាងសម្លេងសារព័ត៌មានស្នេហាជាតិដ៏ល្បីឈ្មោះមួយរូបពីបទ ជេរប្រមាថជាសាធារណៈ ប្រព្រឹត្តទៅកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ ក្រោយជេរប្រមាថលោកនៅក្នុងឃ្លឹបវីដេអូ ដែលលោក សាន ប៊ុនធឿន បាន Live បង្ហោះនៅលើបណ្តាញសង្គម

បើយោងតាមពាក្យបណ្តឹងរបស់លោក ខាន់ សុវណ្ណ បានបង្ហាញឲ្យដឹងថា លោកបានប្តឹងឲ្យតុលាការផ្តន្ទាទោសលោក សាន ប៊ុនធឿន តាមផ្លូវច្បាប់ ប្តឹងទាមទារសំណងការខាតបង់ជម្ងឺជចិត្ត និងពេលវេលាចំនួន ៣០,០០០ដុល្លារ និងប្តឹងសុំទាមទារសេវាកម្មមេធាវីចំនួន១០,០០០ដុល្លារ៕

Facebook Comments