ហ្វេសបុកៈ កាលពីម្សិលមិញនេះ គឺជាថ្ងៃដែលបងប្អូននិស្សិត សកលវិទ្យាលយ័ភូមិន្ទភ្នំពេញ មកទទួលសញ្ញាប័ត្របញ្ចប់ថ្នាក់បរិញ្ញាបត្រ ដោយឃើញថា មាននិស្សិតជាច្រើន មានភាពរីករាយសប្បាយចិត្តជាខ្លាំង។ ដោយឡែកនៅក្នុងការទទួលសញ្ញាប័ត្រនេះដែល មានគណនីហ្វេសបុករបស់បងប្រុសម្នាក់ មានឈ្មោះ Hom Heab បានបង្ហោះសារខ្លីមួយថា
“កង់សម្លាញ់ អ្នកជាសម្លាញ់បួនឆ្នាំរបស់ខ្ញុំ អរគុណគ្រប់យ៉ាងដែលឯងតែងតែជូនខ្ញុំទៅរៀន និងគ្រប់ទិសទីដែលខ្ញុំចង់ទៅ។ អរគុណអង្គការកុមារមេគង្គគ្រប់បែបយ៉ាង អរគុណប៉ាម៉ាក់ធម៌ដែលនៅប្រទេសបារាំង អរគុណលោកគ្រូអ្នកគ្រូដែលផ្ដល់ចំណេះដឹងគ្រប់បែបយ៉ាង ជាពិសេសពុក និងម៉ែហើយនិងនារីម្នាក់ ដែលតែងតែផ្ដល់កំលាំងចិត្ដ គ្រប់ពេល! បើគ្មានអ្នកទាំងអស់គ្នាទេ ខ្ញុំក៏គ្មានថ្ងៃនេះដែរអរគុណគ្រប់យ៉ាង”។
ក្រោយពីឃើញសារបែបនេះហើយ បានធ្វើឲ្យអ្នកប្រើប្រាស់ក្នុងសង្គមជាច្រើន លាន់មាត់សរសើរសឹងតែគ្រប់គ្នា ហើយក៏មានអ្នកខ្លះពោលថា “សុំសរសើរដល់បងប្រុស ដែលបងមានការតស៊ូក្នុងជីវិត ជូនពរអោយបងទទួលបានជោគជ័យគ្រប់ពេលវេលា” អ្នកខ្លះទៀត ក៏មានពាក្យជូនពរផ្សេងៗពីគ្នាដែរ ៕