ប្រិយមិត្តពិតជាជ្រាបច្បាស់រួចហើយអំពីរឿងរ៉ាវដែលកើតឡើងចំពោះកុមារ២នាក់ក្នុងខេត្តព្រះសីហនុនោះយ៉ាងណាំមិញរឿងរ៉ាវនេះ បានកើតឡើងចំពោះក្មេងទំាងពីកាលពីថ្ងៃទី ២៩.០៥.១៩ វេលាម៉ោង១៥:២០នាទី នៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
យ៉ាងណាមិញកាលពីម្សិលមិញនេះសម្ថកិច្ចបានប្រមាញបានជនដៃដល់ហើយ មាន ឈ្មោះ មាង វិចិត្រ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់សហការណ៍គ្នាបើកការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ទើបអាចកំណត់មុខសញ្ញាបាន រហូតថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នាយកដ្ឋានបានឃាត់ជនសង្ស័យ ឈ្មោះ មាង វិចិត្រ ភេទប្រុស អាយុ ២៦ឆ្នាំ នៅចំនុចភូមិគ្រើល ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រវៃង។
ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យ បានសារភាព ពីសកម្មភាពរបស់ខ្លួនដែលបានប្រព្រឹត្តិថា នៅថ្ងៃទី២៩.០៥.២០១៩ ខ្លួនបានធ្វើសកម្មភាពលើក្មេងស្រីអាយុ០៧ឆ្នាំ ពេលនោះក្មេងប្រុសអាយុ០២ឆ្នាំក៏បានចូលមកទាន់ ខ្លួនក៏បានទះ០២ដៃ ទាត់មួយជើងខ្ទប់នឹងជញ្ជាំង បណ្តាលឲ្យក្មេងប្រុសនោះផុតតែម្តង
ចំពោះប្រវត្តិរបស់ជនដៃដល់រូបនេះ ត្រូវបានលោក សៀង យាន មេភូមិគ្រើលប្រាប់ឲ្យដឹងថា ជន សង្ស័យគឺជាកូនទី៣ នៅក្នុងចំណោមបងប្អូន៣នាក់ ដែលមានឪពុកឈ្មោះ ម៉ុច មាង អាយុ៦៥ឆ្នាំជាជនពិការ និងម្តាយឈ្មោះ ផី បានស្លាប់បាត់បង់ជីវិតតាំងពីជនសង្ស័យមានអាយុជាងមួយខួបមកម្លេះ។លោកមេភូមិបានបញ្ជាក់ថា កាលពីគេអាយុបាន១៥ទៅ១៦ឆ្នាំ
ក្នុងពេលដែលចេញទៅមើលក្របីនៅវាលស្រែចុងភូមិ ជនសង្ស័យបានធ្វើសកម្មភាព ប៉ុនប៉ងចាប់កូនស្រីអ្នកភូមិ ដែលទៅមើលក្របីជិតគ្នា តែមិនបានសម្រេចដោយមានការប្រតាយប្រតប់គ្នាចុះឡើង រហូតមានការភ្ញាក់ផ្អើលដល់អ្នកស្រុក ទើបធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោរ ហើយក៏រត់ចោលស្រុកតាំងពីពេលនោះមក។
ក្រោយពីនោះរយៈពេល២ទៅ៣ឆ្នាំ ជនសង្ស័យបានលួចចូលស្រុកម្តង តែត្រូវប៉ូលិសតាមចាប់ ទើបគេរត់គេចខ្លួនម្តងទៀត ហើយកាលពីជាង១ឆ្នាំមុននះ គេបានលួចចូលស្រុកម្តងទៀត គេបាននាំយកទាំងប្រពន្ធជាជនជាតិឡាវ ដែលមិនចេះខ្មែរសូម្បីតែមួយមាត់ ឱ្យមកនៅជាមួយឪពុក ឯរូបគេមិននៅជាមួយទេ គឺគេចទៅវិញបាត់ រហូតជិត២ខែទើបមកយកប្រពន្ធទៅវិញ ដោយប្រាប់ថាទៅរកស៊ីនៅភ្នំពេញ ប៉ុន្តែមកដល់ល្ងាចថ្ងៃទី៣០ ខែឧសភា ថ្មីៗនេះស្រាប់តែ ឃើញគេលួចចូលស្រុកវិញ ដោយយកទាំងប្រពន្ធថ្មីមកជាមួយផង ហើយក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន វេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ នេះតែម្តង។
ចំណែកលោក ស៊ិន សារ៉ាត់ មេប៉ុស្ត៍ស្តីទី ប៉ុស្ត៍រដ្ឋបាលឃុំព្រៃរំដេង បានឱ្យដឹងថា ជនសង្ស័យ និងប្រពន្ធបានលួចចូលស្រុកវិញ កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ លុះស្អែកឡើងថ្ងៃទី៣១ សមត្ថកិច្ចក៏បានទៅហៅជនសង្ស័យ ឱ្យទៅប៉ូស្ត៍រដ្ឋបាលដើម្បីសួរនាំ ប៉ុន្តែបាត់មិនឃើញអ្នកទាំង២ ហើយបងប្រុសរបស់គេបានប្រាប់ថា គេទៅវិញអស់ហើយ។
ដោយមិនទាន់ជឿជាក់ទាំងស្រុង ទើបសមត្ថកិច្ចនៅតាមឃ្លាំមើលក្បែៗផ្ទះរបស់គេ អស់រយៈពេល២ថ្ងៃ ទើបដឹងថា ជនសង្ស័យ និងប្រពន្ធកំពុងលាក់ខ្លួននៅក្នុងផ្ទះអ្នកជិតខាង ដែលម្ចាស់មិននៅ ទើបសមត្ថកិច្ចរាយកម្លាំងចូលពទ្ធ័ចាប់ជនសង្ស័យ និងប្រពន្ធបាន នៅថ្ងៃទី២ ខែមិថុនានេះតែម្តង ដោយមានការសហការចូលរួម ពីកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងព្រហ្មទណ្ឌស្នងការនគរបាលខេត្តព្រៃវែង ៕