គេនៅចាំមិនភ្លេចបុរសជនជាតិប៉ាគីស្ថានម្នាក់រំលោភសម្លាប់ក្មេងស្រីអាយុ ៦ឆ្នាំម្នាក់ ធ្វើឲ្យផ្ទុះកំហឹងនិងការតវ៉ាពេញប្រទេស រហូតត្រូវបានកាត់ទោសប្រហារជីវិតដោយព្យួរក ។
យោងតាម Dailymail កាលពីឆ្នាំ ២០១៨ ឱ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ Zainab Fatima Ameen ឃាតកដ៏កំណាចឃោឃៅនេះចាប់ក្នុងទីក្រុង Kasur ភាគខាងកើតប្រទេស លុះ ៥ ថ្ងៃក្រោយមកស្រាប់តែឃើញសាកសពក្មេងស្រីដ៏អភ័ព្វនេះនៅក្នុងគំនរសំរាម ។
តាមការធ្វើកោសលវិច័យបង្ហាញថា DNA នៅលើខ្លួនប្រាណក្មេងស្រីគឺជារបស់ជនល្មើស Imran Ali អាយុ ២៤ឆ្នាំ ។ ជនល្មើសរូបនេះ បានសារភាពថាពិតជាសម្លាប់ក្មេងស្រីនេះមែន រួមទាំងក្មេងស្រីអាយុ ៧ ឆ្នាំចំនួនបួននាក់ផ្សេងទៀតផង ។
ក្រោយផ្ទះការតវ៉ាពេញប្រទេស នៅទីបំផុតយុត្តិធម៌ត្រូវបានផ្ដល់ទៅកាន់គ្រួសារកុមារីរងគ្រោះ ដោយឃាតកនោះត្រូវបានកាត់ទោសប្រហារជីវិតដោយព្យួរក នៅចំពោះមុខមន្ត្រី ប្រជាជន និង គ្រួសារជនរងគ្រោះ ៕popular.com.kh