កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញនេះ កូនស្រីរបស់អភិបាលខេត្តពោធិ៍សាត់  បានធ្វើការភ្ជាប់ពាក្យ ដោយបានបង្គាប់បណ្ណាការជាមាសរហូតដល់ទៅ៥គីឡូឯណោះ ជាមួយនឹងការរៀបចំយ៉ាងអឹកធឹក និងសម្អិតសម្អាងយ៉ាងល្អឥតខ្ចោះ។

ដោយពិធីភ្ជាប់ពាក្យនេះបានធ្វើឡើងនៅក្នុងភូមិគ្រឹះថ្មីជាភូមិគ្រឹះទី២ របស់ឯកឧត្តមម៉ៅ ធនិន  សង់អំពីឈើប្រណិត ប្រក់ក្បឿង តាមបែបខ្មែរបុរាណ សង់លើដីឡូត៍ទំហំជិត ៥ហិចតា ស្ថិតនៅតំបន់បុប្ផាព្រែកឯង ទន្លេបាសាក់ រាជធានីភ្នំពេញ។ ជាពិសេស ជាមួយនឹងការដេគ័រនៅក្នុងពិធីពោរពេញដោយផ្កាស្រស់ យ៉ាងស្រស់ស្អាតទាំងក្នុងនិងក្រៅភូមិគ្រឹះដ៍ធំស្កឹមស្កៃនេះ៕