នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នេះ បើយោងតាមរយៈ ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Huy Bunleng បានប្រាប់ឲ្យដឹងថា៖ “ខេត្តព្រះសីហនុ-(ដំណឹងបឋម) កម្លាំងនគរបាល បានចាប់ខ្លួនជនដៃដល់ដែលសម្លាប់ក្មេង ២នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានហើយ នៅថ្ងៃទី២ មិថុនា ២០១៩ ប៉ុន្មានថ្ងៃក្រោយជននេះប្រព្រឹត្តអំពើឃាតកម្មដ៏សាហាវ ក្រោមការថ្កោលទោសពីគ្រប់មជ្ឈដ្ឋាន។
ប្រភពពីសមត្ថកិច្ចអោយដឹងជាបឋមថា«ជនដៃដល់រួមនិងស្ត្រីម្នាក់ទៀតដែលជាប់សង្សយ័ ត្រូវបាននគរបាលចាប់ខ្លួននៅស្រុកមេសាង ខេត្តព្រៃវែង និងកំពុងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ហើយដើម្បីរៀបសំណុំរឿងបញ្ជូនទៅកាន់តុលាការ»។
សូមបញ្ជាក់ថា ឃាតកម្មដ៏ព្រៃផ្សៃនេះ បង្កឡើងដោយជនល្មើសចាប់រំលោភកុមារី អាយុ១០ឆ្នាំ បន្ទាប់មកធ្វើសកម្មភាពសម្លាប់ទាំងកុមារី និងកុមារជាប្អូនអាយុ ២ឆ្នាំកន្លះ ដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា។
ក្មេងបុរសជាប្អូនបានស្លាប់ភ្លាមៗនៅក្នុងផ្ទះ ហើយក្មេងស្រីជាបងត្រូវបានក្រុមគ្រួសារព្យាយាមដឹក មកសង្គ្រោះរហូតដល់រាជធានីភ្នំពេញ តែមិនអាចជួយសង្គ្រោះជីវិត និងបានស្លាប់បាត់បង់ជីវិតនៅលើរថយន្តវេលាម៉ោង ៨យប់ថ្ងៃដដែលនោះ។ កុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុ៧ឆ្នាំ។
ចំណែកប្រហែលជាប៉ុន្មានម៉ោងមុននេះ នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ បើយោងតាមរយៈម្ចាស់ហ្វេសប៊ុកឈ្មោះ “បង ម៉េង អ្នកសារព័ត៌មាន” បានបង្ហោះវីដេមួយ នូវចម្លេីយសារភាពរបស់ជនដៃដល់ ដែលសម្លាប់ក្មេង ២នាក់ នៅខេត្តព្រះសីហនុ ដោយជនដៃដល់បានសារភាពថា គឺដោយសារ ស្រវឹងស្រា ហើយនិងកំរោលចូល ដូចនេះដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៕