សៀមរាប​៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ស្នើ​ឲ្យ​អ្នកនាំពាក្យ​តាម​បណ្ដា​អង្គភាព និង​រដ្ឋបាលខេត្ត​ទាំងអស់ ផ្ដល់ព័ត៌មាន​ពិត ដល់​អ្នកសារព័ត៌មាន ហើយ​ចៀសវាង​ការផ្ដល់​ព័ត៌មាន​កុហក​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ការពារ​អង្គភាព​ខ្លួន​នោះ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​រដ្ឋមន្ត្រី​ព័ត៌មាន ការផ្ដល់​ព័ត៌មាន​ត្រឹមត្រូវ ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ វា​គឺជា​ផ្នែក​មួយ​នៃ​ការទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ហើយ​អាច​ការពារ​សុច្ចរិត​ភាព​របស់​ស្ថាប័ន​បាន​ដោយ​ភាពត្រឹមត្រូវ​ទៀតផង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​ខ្ញុំ​តែងតែ​និយាយប្រាប់​មន្ត្រី​របស់ខ្ញុំ​ថា និយាយ​អ្វី​គឺ​ពិត​។ ហើយ​មន្ត្រី​មន្ទី​ព័ត៌មាន គឺ​ត្រូវតែ​និយាយ​ការពិត​។ ប៉ុន្តែ​គ្រាន់តែ​ការពិត​ខ្លះ មិន​និយាយ​។ ប៉ុន្តែ​ដាច់ខាត​មិន​កុហក​» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​ជាការ​លើកឡើង​របស់លោក ខៀវ កាញារីទ្ធ ដែល​បាន​បន្ថែមថា ការផ្ដល់​ព័ត៌មាន​ពិត​ដល់​អង្គភាព​ផ្សព្វផ្សាយ​នេះ វា​គឺជា​ចំណុចខ្លាំង​របស់​អង្គភាព​រដ្ឋាភិបាល​ទៅវិញ​ទេ ក្នុងការ​ទប់ស្កាត់​និង​វាយប្រហារ​ទៅលើ​ស្ថាប័ន​ព័ត៌មាន​ណា ដែល​ចុះផ្សាយ​បំប៉ោង​ព័ត៌មាន​ពី​រដ្ឋាភិបាល​។ ត្រង់ចំណុច​នេះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រូបនេះ បាន​សង្កត់ធ្ងន់ថា បើ​ប្រភពព័ត៌មាន​ពី​អ្នកនាំពាក្យ ឆ្លើយ​សំនួរ​របស់​អ្នកព័ត៌មាន​ហើយ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ ដកស្រង់​ពាក្យសម្តី​ខុស​ការបកស្រាយ​របស់​ម​ន្ត្រី​រដ្ឋាភិបាល ក្នុង​គោលបំណង​អ្វីមួយ​របស់​ពួកគេ​នោះ អង្គភាព​នីមួយៗ​អាច​ចេញមុខ​ប្រតិកម្ម​ភ្លាម ដោយមាន​បង្ហាញ​ភស្តុតាង​បន្ថែមទៀត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី តួនាទី​របស់​អ្នកសារព័ត៌មាន នា​រសៀល​ថ្ងៃទី​១ មិថុនា ក្នុង​ខេត្តសៀមរាប លោក ខៀវ កាញារីទ្ធ បាន​និយាយ​ដូច្នេះ​ថា​៖«​វា​ត្រូវ​ការទាមទារ​ឲ្យ​គ្រប់​អង្គភាព​រដ្ឋបាល​ទាំងអស់ គឺ​ត្រូវមាន​ទំនាក់ទំនង សំខាន់​លើ​ការផ្សព្វផ្សាយ​ព័ត៌មាន​។ ហើយ​សំខាន់​នៅពេល​ដែលមាន​ព័ត៌មាន​បន្លំ ព័ត៌មាន​ក្លែងក្លាយ​នេះ គឺ​(​អ្នកនាំពាក្យ​)​ត្រូវ​ឆ្លើយតប​ឲ្យ​បាន​លឿន​មែនទែន ហើយ​សំខាន់​កុំ​យក​កំហឹង​ទល់​កំហល់​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ៊ីចឹង​បាន​ថា ត្រូវ​រើស​អ្នកចេះ​ទាក់ទង​ជាមួយ​អ្នកសារព័ត៌មាន សំខាន់​គឺ​ការអត់ធ្មត់​ពន្យល់​គេ​។ ដូច្នេះ​មាន​កាសែត​ជាច្រើន មាន​អត្ថបទ​ជាច្រើន ដែល​សរសេរ​ខុស ឬ​សរសេរ​អាក្រក់​នោះ គឹ​យើង​ឆ្លើយ​ភ្លាម ថា រឿងនេះ​គឺ​អ​ញ្ចេះៗ ដាក់​ចូលទៅ​យើង​ជួយ​ផ្សាយ​គ្នា​ភ្លាម​។ ហើយ​យូរៗ​ទៅ​អ្នក​(​ចុះផ្សាយ​)​ដែល​និយាយ​កុហក អ្នក​បំប៉ោង​រឿងនេះ គឺ​ញ៉ាក​(​ញញើត​)​ខ្លួនឯង​ហើយ ព្រោះ​គេ​ឃើញ​ឈ្មោះ​ពីរ បី​ដង គេ​ឃើញ​មនុស្ស​ហ្នឹង​និយាយ​ខុស​រហូត​។ សំខាន់​ឆ្លើយ​ឲ្យ​ទាន់ពេលវេលា ព្រោះ​វា​សំខាន់​ក្នុងសម័យ​ហ្វេ​ស​ប៊ុ​ក សម័យ​ស្មា​ត​ហ្វូ​ន​»​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អម​ជាមួយ​ការណែនាំ​ដល់​អ្នកនាំពាក្យ​តាម​អង្គភាព និង​ស្ថាប័ន​នេះហើយ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក៏បាន​លើកយក​ករណី​អាជ្ញាធរ​មួយ ដែល​បាន​ប្រើប្រាស់​អាវុធ​បាញ់​ពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី​ហើយ តែ​បែ​ជា​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា អាជ្ញាធរ​បាន​បាញ់​ឡើងលើ ប៉ុន្តែ​គ្រាប់កាំភ្លើង​បាន​ធ្លាក់​ត្រូវ​ជនរងគ្រោះ​ទៅវិញ​។ បើតាម​លោក ខៀវ កាញារីទ្ធ ការបកស្រាយ​មិន​ស្មោះត្រង់​បែបនេះ វា​នឹង​ផ្ដល់​ភាពអាម៉ាស និង​ការបាត់បង់​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បន្ថែម​ពីនេះ​លោក ខៀវ កាញារីទ្ធ ក៏​ស្នើ​ឲ្យ​អង្គភាព និង​រដ្ឋបាលខេត្ត​នីមួយៗ មាន​មន្ត្រី​អ្នកនាំពាក្យ ដែលមាន​ទំនាក់ទំនង​ជាមួយ​អ្នកកាសែត ក្នុងការ​ផ្ដល់ព័ត៌មាន​ត្រឹមត្រូវ តាមរយៈ​ការបង្ហាញ​ភស្តុតាង និង​តួលេខ​ពិតប្រាកដ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ThmeyThmey

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​