ភ្នំពេញ​៖​ទីបំផុត​កញ្ញា ដេ​ន​នី ក្វាន់ ត្រូវបាន​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បានសម្រេច​លើកលែង​ការដាក់ពិន័យ​សិល្បៈ​ទៀតហើយ ​បន្ទាប់​នាង​ត្រូវបាន​ក្រសួង​ផ្អាក​ពី​សិល្បៈ​មាន​រយៈពេល​១​ឆ្នាំ​ពេញ។

នៅលើ​បណ្តាញ​សង្គម​កញ្ញា ដេ​ន​នី ក្វាន់ បាន​និយាយថា​នាងខ្ញុំ ដេននីក្វាន់ សូមសម្តែង ការអរគុណ ចំពោះថ្នាក់ដឹកនាំនៃក្រសួងវប្បធម៏ និង វិចិត្រសិល្បះ ទាំងអស់ ក៏ដូចជាបងៗប្រធាន សមាគម សិល្ប: ដែលបានចេញសេចក្តីសម្រេចជាឯកច្ឆន្ទមួយនេះ ដែលបានផ្តល់ការអនុញាតិ អោយនាងខ្ញុំ មានឳកាសប្រឡូកក្នុងវិសយ័សិល្ប:ឡេីងវិញរាល់គ្រប់សកម្មភាព ។ ការពិតមួយរយ:ដែលក្រសួងបានដាក់ពិនយ័ មកលេីនាងខ្ញុំដោយលេីកយកហេតុផល នៃភាពសុីចសុី ហេីយផ្អាករាល់សកម្មភាពនាងខ្ញុំ ដែលពាក់ពន្ឋ័លេីវិសយ័មួយនេះនាងខ្ញុំញញឹមទទួលយក ទាំងគ្មានការតវ៉ា ទោះជាពេលខ្លះការ សុិចសុីនាងខ្ញុំតាមកាល:ទេស: ក៏ដោយ ។ រយ:ពេលមួយឆ្នាំពេញ នៃការពិនយ័ ក៏វាជារយ:ពេលដែលខ្ញុំបានយកពេលវេលាទាំងនោះ មកបង្កេីនមុខរបរ ពង្រីកអាជីវកម្ម និង បង្កេីន ការងារ មនុស្សធម៏ ដែលចេញពីថវិការ ក៏ដូចជាកម្លាំងញេីសឈាមខ្លួនឯង ដែលបានពីការប្រឹងប្រែងលេីមុខរបរ ដែលនាងខ្ញុំធ្វេីដោយ ការតាំងចិត្តខ្ពស់ ។ ការពិត ការសម្តែង ភាពយន្ត ខារ៉ាអូខេ ស្ប៉ត (Socail Media ) វាជាចំណង់ចំណូលចិត្ត នៃការស្រលាញ់ខ្លាំងតាំងពីកុមារភាព តែក្រោយពេលរង់ការពិនយ័ រយ:ពេលមួយឆ្នាំនេះពេញ ធ្វេីអោយនាងខ្ញំគិត ថា ការពិត សិល្ប:មួយទៀត ដែលនាងពេញចិត្តហេីយស្រលាញ់ខ្លាំងបំផុត សម្រាប់នាងខ្ញុំ គឺ សិល្ប:វប្បធម៏នៃការចែករំលែក គឺ ចែករំលែកជូនចំពោះអ្នកដែល អន់ ខ្សោយ ក្រ និងខ្វះខាត ជាងនាងខ្ញុំ វាជាសិល្ប:ដែលនាងខ្ញុំពេញចិត្ត សប្បាយចិត្ត រីករាយនឹងជួយជានិច្ច ។ ជាចុងក្រោយ នាងខ្ញុំសូមជូនពរ ដល់ ថ្នាក់ដឹកនាំ ក្រសួងវប្បធម៏ និង វិចិត្រសិល្ប: ,ប្រធានសមាគមសិល្ប: , ប្រធានសមាគមសិល្ប:ស្មគ្រ័ចិត្តជួយសង្គម និង ស្ថាបន័ដែលពាក់ពន្ឋ័ ផ្សេងៗ ទៀតដែលខំដុតដៃដុតជេីង សស្រាក់សស្រាំ ប្រជុំសម្រេច ផ្តល់នៅសេចក្តី លេីកលែងការពិនយ័ នេះ អោយ អ្នកទាំងអស់គ្នា ព្រមទាំងបងប្អូនខ្មែរ ទាំងអស់ ដែលគាំទ្រ នាងខ្ញុំ ជួបតែសេចក្តីសុខ សេចក្តីចម្រេីន សុខភាពល្អ ជោគជយ័គ្រប់ភារ:កិច្ច ។
ដោយការអរគុណនិង គោរព ពី ដេននីក្វាន់